Banner KNP Detail Top

ស្រាវជ្រាវឃាត់ខ្លួនបុរសម្នាក់ ក្រោយពីធ្វើសកម្មភាពលួចម៉ូតូគេមួយគ្រឿងបានសម្រេចហើយ

ស្រាវជ្រាវឃាត់ខ្លួនបុរសម្នាក់ ក្រោយពីធ្វើសកម្មភាពលួចម៉ូតូគេមួយគ្រឿងបានសម្រេចហើយ

ខេត្តបាត់ដំបង៖ ស្រាវជ្រាវឃាត់ខ្លួនបុរសម្នាក់ក្រោយពីធ្វើសកម្មភាពលួចម៉ូតូគេមួយគ្រឿងបានសម្រេចហើយជិះមិនទាន់ក្ដៅគូទផង ក៏ត្រូវសមត្ថកិច្ចតាមក្របួចជាប់យកមកសាកសួរដេីម្បីចាត់ការតាមច្បាប់។ នេះបើយោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឱ្យដឹងនៅរសៀលថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៣។
ឃាត់ខ្លួនជនសង្ស័យនេះបានធ្វេីឡេីងកាលពីល្ងាចថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៣ នៅចំណុចក្រុមទី០៦ ភូមិដំបូកបុណ្យ ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង។
មុនពេលឃាត់ខ្លួនជនសង្ស័យរូបលោកបានដឹកនាំកម្លាំងជំនាញចុះស្រាវជ្រាវទើបឃាត់ខ្លួនបុរសម្នាក់ឈ្មោះឆម ជា ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅភូមិរកា ឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង ក្នុងករណី(លួចយកម៉ូតូ) របស់ជនរងគ្រោះឈ្មោះ ព្រឿង រ៉ាត់ ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅចំណុចកើតហេតុខាងលើចំនួន០១គ្រឿង ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០០ លេខតួ/លេខម៉ាស៊ីនC100MP0088971ពុំមានស្លាកលេខ ។
ជនសង័្សយបានលួចម៉ូតូរបស់ជនរងគ្រោះ ហេីយបន្ទាប់មកជនរងគ្រោះបានផ្តល់ព័ត៌មានដល់សមត្ថកិច្ច។ក្រោយពេលទទួលបានពាក្យបណ្តឹងរួច កម្លាំងអធិការដ្ឋាននគរបាលស្រុកសង្កែ រួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអន្លង់វិល បានធ្វើការស៊ើបអង្កេតស្រាវជ្រាវនិងឃាត់ខ្លួនជនសង្ស័យឈ្មោះ ឆម ជា និងបានដកហូតម៉ូតូភិនភាគខាងលើប្រគល់ជូនជនរងគ្រោះវិញ ហេីយករណីនេះនគរបាលស្រុកកំពុងកសាងសំណុំរឿងបញ្ជូនមកផែនជំនាញអនុវត្ត តាមនីតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង