បុរស០២នាក់ ដែលបន្លំខ្លួនធ្វេីជាសមត្ថកិច្ច ដេីរកំហែងទារប្រាក់ ពីជនរងគ្រោះ នៅក្រុងបាត់ដំបង ត្រូវកម្លាំងសមត្ថកិច្ចស្រាវជ្រាវតាមចាប់ឃាត់ខ្លួន
បុរស០២នាក់ ដែលបន្លំខ្លួនធ្វេីជាសមត្ថកិច្ច ដេីរកំហែងទារប្រាក់ ពីជនរងគ្រោះ នៅក្រុងបាត់ដំបង ត្រូវកម្លាំងសមត្ថកិច្ចស្រាវជ្រាវតាមចាប់ឃាត់ខ្លួន
ខេត្តបាត់ដំបង៖ បុរស០២នាក់ ដែលបន្លំខ្លួនធ្វេីជាសមត្ថកិច្ចដេីរកំហែងទារប្រាក់ពីជនរងគ្រោះនៅក្រុងបាត់ដំបង ត្រូវកម្លាំងសមត្ថកិច្ចស្រាវជ្រាវតាមចាប់ឃាត់ខ្លួនយកមកសាកសួរ កាលពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៣ និងបានបញ្ជូនខ្លួនពួកគេទៅកាន់អយ្យការនៃសាលាដំបូងខេត្ត ដេីម្បីវិនិច្ឆ័យទោសទៅតាមផ្លូវច្បាប់ចំពោះបទកំហែងយក។
បុរសទាំងពីរនាកនោះឈ្មោះ ឯម សុវិសាល ភេទប្រុស អាយុ ៣៤ឆ្នាំ និងឈ្មោះ ឯម សុវិសេដ្ឋ ភេទ
ប្រុស អាយុ ៣៤ ឆ្នាំដែលអ្នកទាំង០២ នាក់នេះមានទីលំនៅភូមិ រតនៈ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
ការអនុវត្តនូវវិធានការនេះគឺស្របតាមពាក្យបណ្តឹងរបស់ជនរងគ្រោះ ក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងដោយមានការសម្រប សម្រួលលេីនីតិវិធីពីឯកឧត្តមកែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង ដែលការឃាត់ខ្លួនបានធ្វេីឡេីងកាលពីថ្ងៃទី ០៤ ខែ កុម្ភៈ ឆ្នាំ ២០២២ វេលាម៉ោង ១៧និង២០នាទី នៅចំណុចផ្សារ ភូ ពុយ ស្ថិតនៅក្នុងភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង និង ចំណុចភូមិរតនៈ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដោយដកហូតបាន ៖
– ទូរស័ព្ទដៃ ចំនួន ០៥ គ្រឿង
– រថយន្ដម៉ាក TOYOTA Revo ពណ៌ស ពាក់ស្លាកលេខ បាត់ដំបង 2C-4428
– រថយន្ដ ម៉ាក NISSAN NAVARAពណ៌ស ពាក់ ស្លាកលេខ ភ្នំពេញ 2AS-9124 ។
ជនសង្ស័យទាំង២នាក់នេះ នៅព្រឹកថ្ងៃអង្គារទី០៧ ខែកុម្ភៈនេះ ត្រូវបានសមត្ថកិច្ចជំនាញបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្ត ដេីម្បីចាត់ការតាមច្បាប់៕