ប្រទះឃើញសាកសពបុរសម្នាក់ ក្នុងស្រះទឹក មានសភាពដាច់អវៈយវៈ សមត្ថកិច្ច បានដាក់ការសង្ស័យថា ជាករណីបំផ្ទុះគ្រាប់បែក ធ្វើអត្តឃាតខ្លួនឯង
ប្រទះឃើញសាកសពបុរសម្នាក់ ក្នុងស្រះទឹក មានសភាពដាច់អវៈយវៈ សមត្ថកិច្ច បានដាក់ការសង្ស័យថា ជាករណីបំផ្ទុះគ្រាប់បែក ធ្វើអត្តឃាតខ្លួនឯង
បាត់ដំបងៈ ករណីប្រទះឃើញសាកសពនេះ បានភ្ញាក់ផ្អើលនៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣ នៅត្រង់ចំណុចក្នុងបរិវេណវិមានសព ក្នុងភូមិបែកចានថ្មី សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
ប្រជាពលរដ្ឋ បានប្រទះឃើញសាកសពបុរសម្នាក់ នៅក្នុងស្រះទឹក មានសភាពដាច់អវៈយវៈ រួចរាយការណ៍ជូនសមត្ថកិច្ច ហើយសមត្ថកិច្ច បានដាក់ការសង្ស័យថា ជាករណីបំផ្ទុះគ្រាប់បែក ធ្វើអត្តឃាតខ្លួនឯង ដោយសារវិបត្តិ អ្វីមួយ។
ពលរដ្ឋនៅកន្លែងហេតុការណ៍ បានបញ្ជាក់ឲ្យដឹងថា គាត់បានឮសំឡេងផ្ទុះ ប៉ុន្តែមិនដឹងថា មានរឿងអ្វី រហូតដល់ព្រឹកឡើង ទើបបានដឹង បង្កការភ្ញាក់ផ្អើលឡើង។ សាកសពបុរសនោះ មិនទាន់មាននរណាស្គាល់អត្តសញ្ញាណ អាយុប្រហែលជាង ៣០ ឆ្នាំ ។ សភាពសាកសពហើម ដាច់ដៃខាងស្តាំ ដាច់សាច់ត្រគាក និងដងខ្លួនមួយចំនួនទៀត។
សមត្ថកិច្ច ចុះទៅពិនិត្យនិងធ្វើកោសល្យវិច័យ លើសាកសព បានសន្និដ្ឋានបឋម ថា អាចជាករណីបំផ្ទុះគ្រាប់បែក ធ្វើអត្តឃាតខ្លួនឯង ដោយសារមានវិបត្តិអ្វីមួយ ៕