ឃុំខ្លួនជនសង្ស័យ ពីបទគំរាមកំហែងថានឹងសម្លាប់ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅប៉ៃលិន
ឃុំខ្លួនជនសង្ស័យ ពីបទគំរាមកំហែងថានឹងសម្លាប់ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅប៉ៃលិន
ខេត្តប៉ៃលិន៖ នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៣ កម្លាំងផែនប្រឆាំងគ្រឿងញៀន
នៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិនបានបញ្ជូនជនសង្ស័យចំនួន០១នាក់ ឈ្មោះ
ប៊ុន ចាន់សច្ចៈ(ហៅចាក់) ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរមិនពិតប្រាកដ ជនជាតិខ្មែរ សញ្ជាតិខ្មែរ រស់នៅភូមិបឌិននៀវ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ទៅកាន់ពន្ធនាគារខេត្តប៉ៃលិន តាមដីកាបង្គាប់ឱ្យឃុំខ្លួនលេខ៥៥/២៣ ចុះថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៣។
សមត្តកិច្ចជំនាញបានបន្តថា ការបង្គាប់ឱ្យឃុំខ្លួនជនសង្ស័យខាងលើនេះ លោក ជា សុខច័ន្ទដេត ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តប៉ៃលិនបានបញ្ជាក់ថា ជននេះត្រូវបានដាក់ឱ្យស្ថិតនៅក្រោមការពិនិត្យពីបទគំរាមកំហែងថានឹងសម្លាប់ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅភូមិបឌិននៀវ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន៕