Banner KNP Detail Top

បង្ក្រាបត្រាក់ទ័រចំនួន ៣គ្រឿង លួចឈូសឆាយដីព្រៃសហគមន៍ ឃុំស្វាយរំពារ នៅកំពង់ឆ្នំាង

បង្ក្រាបត្រាក់ទ័រចំនួន ៣គ្រឿង លួចឈូសឆាយដីព្រៃសហគមន៍ ឃុំស្វាយរំពារ នៅកំពង់ឆ្នំាង


ស្រុកកំពង់លែង÷នៅថ្ងៃទី០៥ ខែ គុម្ភះ ឆ្នាំ២០២៣ ក្រុមកាងារចម្រុះដឹកដោយ
លោក ហ៊ូ ប៊ុនថន អភិបាលរងស្រុកកំពង់លែង លោក ថ្លាង ចំរ៉ុង មេបញ្ជាការរងកងរាជអាវុធហត្ថ
លោក វរសេនីយ៍ទោ សៀង ប៊ុនសាន អធិការងទទួលផែននគរបាលយុត្តិធម៍ និងកម្លាំងបរិស្ថាន បានចុះបង្ក្រាបត្រាក់ទ័រចំនួន ៣ គ្រឿងឈួសដីព្រៃសហគមន៍គ្មានច្បាប់នៅចំណុចត្រពាំងចំបក់ស្ថិតនៅក្នុងឃុំស្វាយរំពារ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ចចុះទៅដល់កន្លែងប្រព្រឹត្តបទល្មើសម្ចាស់ត្រាក់ទ័រ បានរត់គេចខ្លួនបាត់បន្សល់ទុកត្រាក់ទ័រនៅហ្នឹងកន្លែង។ វត្ថុតាងត្រាក់ទ័រត្រូវបានកម្លាំងសមត្ថកិច្ចនាំយកមករក្សាទុកនៅអធិការនគរបាលស្រុកកំពង់លែងដើម្បីរៀបចំនីតិវិធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង