ព្រូរថយន្តបម្រើការចាក់បេតុង ត្រូវបានធ្លាក់ពីលើអគារ សង្ស័យក្រុមក្រឡុកស៊ិម៉ងត៍ នៅក្រុងសែនមនោរម្យនៃខេត្តមណ្ឌលគិរី គ្មានបទស្ថានបច្ចេកទេសស្តង់ស្តា បណ្ដាលឲ្យមនុស្សស្លាប់ព្រូរថយន្តបម្រើការចាក់បេតុង ត្រូវបានធ្លាក់ពីលើអគារ សង្ស័យក្រុមក្រឡុកស៊ិម៉ងត៍ នៅក្រុងសែនមនោរម្យនៃខេត្តមណ្ឌលគិរី គ្មានបទស្ថានបច្ចេកទេសស្តង់ស្តា បណ្ដាលឲ្យមនុស្សស្លាប់
ព្រូរថយន្តបម្រើការចាក់បេតុង ត្រូវបានធ្លាក់ពីលើអគារ សង្ស័យក្រុមក្រឡុកស៊ិម៉ងត៍ នៅក្រុងសែនមនោរម្យនៃខេត្តមណ្ឌលគិរី គ្មានបទស្ថានបច្ចេកទេសស្តង់ស្តា បណ្ដាលឲ្យមនុស្សស្លាប់
មណ្ឌលគិរី ៖ នៅថ្ងៃទី 7 ខែកុម្ភៈឆ្នាំ 2023 ករណីគ្រោះថ្នាក់ដោយខ្វះការប្រុងប្រយ័ត្ន បណ្ដាលឲ្យមនុស្សម្នាក់រងគ្រោះរហូតដល់ស្លាប់ នៅចំណុចផ្ទះឈ្មោះអ៊ិន ស៊ាងអ៊ីម ស្ថិតនៅភូមិចំការតែសង្កាត់ស្ពានមានជ័យក្រុងសែននៅរុំខេត្តមណ្ឌលគិរី។ មានព្រូរថយន្តបម្រើការចាក់បេតុងត្រូវបានធ្លាក់ពីលើអគារ។ផ្ទះកំពង់សាងសង់នៅពេលឡានកំពុងបាញ់ស៊ីម៉ង់បណ្ដាលឱ្យរងរបួសរហូតដល់ស្លាប់។
ជនរងគ្រោះមានឈ្មោះចិនសុខនីភេទប្រុសជនជាតិខ្មែរអាយុ 31 ឆ្នាំមុខរបរព្រូរថយន្តក្រឡុកស៊ីម៉ង់ត៍បម្រើការងាឲ្យក្រុមហ៊ុន យីហោឆៃលី។
ជនរងគ្រោះទីកន្លែងកំណើតសង្កាត់ព្រែកឯងខណ្ឌមានជ័យក្រុងភ្នំពេញអាស័យដ្ឋានបច្ចុប្បន្នផ្ទះលេខ 093D ឃុំព្រៃល្វាស្រុកព្រៃកប្បាសខេត្តតាកែវស្នាក់នៅបណ្ដោះអាសន្នភូមិចំការតែសង្កាត់ស្ពានមានជ័យក្រុងសែនមនោរម្យខេត្តមណ្ឌលគិរី រងរបួសរហូតដល់ស្លាប់នៅពេលទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរី។
មូលហេតុកើតឡើងនៅថ្ងៃទី 7 កុម្ភៈឆ្នាំ 2023 វេលាម៉ោង 8:00 និង 30 នាទីជនរងគ្រោះចិនសុខនីនិងពីរនាក់ទៀតមានឈ្មោះចាន់សុផលភេទប្រុសនិងឈ្មោះប៉ុកហួនភេទប្រុសជាអ្នកបើកបររថយន្តក្រឡុកស៊ីម៉ង់ត៍។រថយន្តមួយគ្រឿងម៉ាកហ៊ីយិនដាយពណ៌ខៀវលាយលឿងបើកពីការដ្ឋានលោករឿងប្រយុទ្ធស្ថិតក្នុងភូមិចំការតែសង្កាត់ស្ពានមានជ័យក្រុងសែនមនោរម្យខេត្តមណ្ឌលគិរីមកបាញ់ពីតុងនៅផ្លូវក្រវ៉ាត់ក្រុងផ្ទះលោកមាសចាន់នីស្ថិតក្នុងភូមិចំការតែសង្កាត់ស្ពានមានជ័យក្រុងសែនមនោរម្យខេត្តមណ្ឌលគិរី។
ប្រភពបន្តថាពេលទៅដល់ពួកគាត់ទាំងបីនាក់ក៏ឡើងទៅលើផ្ទះដើម្បីបាញ់បេតុងចំណែករថយន្តបញ្ឆេះចោលហើយបញ្ជាឡើង។ ឡើងពេលនោះបាញ់បេតុងប្រហែលជា 10 នាទីក៏ស្ទះបេតុងក្នុងទុយោហើយក៏នាំគ្នាទាំងបីនាក់ចាប់ផ្ដើមដោះទុយោដោយគ្មានការប្រុងប្រយត្ន័យបណ្ដាលឲ្យជនរងគ្រោះឃើញមានភាពញ័រភ័យដើម្បីដោះកែងពេលដោះកែងរបូតចំជនរងគ្រោះដែលឈរនៅពីមុខទុយោដូចនេះឈ្មោះប៉ុកហួនក៏បានប្រាប់ថាកុំឈរនៅពីមុខ។
ជនរងគ្រោះបែកក្បាលចេញឈាមសន្លប់មិនដឹងខ្លួន ស្លាប់នៅពេលដឹកបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យខេត្តមណ្ឌលគិរី។
តាមការបកស្រាយពីអ្នកម៉ៅការ ឈ្មោះរិន បានឲ្យដឹងថា ជនរងគ្រោះពិតបានធ្លាក់ផ្ទះកំពស់១៣ម៉ែត្រមកដីមែន ដោយសារទុយយោស្ទះ ខណៈពេលនោះអ្នកកាន់ទុយយោបានទាញញញួរវាយកែង បណ្តាលឲ្យសីម៉ង់បុកចំជនរងគ្រោះធ្លាក់មកដី បែកមុខសន្លប់ធ្ងន់ធ្ងរ ហើយបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្ត។
ប្រភពបានឱ្យដឹងថា រថយន្តក្រឡុកស៊ីម៉ង់គ្មានបច្ចេកទេស កម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ អធិការក្រុងសែនមនោរម្យ ប៉ុស្ត៍រដ្ឋបាលស្ពានមានជ័យដឹកនាំដោយលោកវរៈសេនីយ៍ឯកឯកហ៊ូ តារានគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី បានចុះត្រួតពិនិត្យជាក់ស្ដែងដល់កន្លែងកើតហេតុធ្វើកំណត់ហេតុស្រាវជ្រាវតាមនីតិវិធី ៕