អគ្គិភ័យបានលេបត្របាក់ផ្ទះប្រជាពលរដ្ឋមួយខ្នង អស់ទាំងស្រុង រួមនឹងទ្រព្យសម្បត្តិមួយចំនួន
អគ្គិភ័យបានលេបត្របាក់ផ្ទះប្រជាពលរដ្ឋមួយខ្នង អស់ទាំងស្រុង រួមនឹងទ្រព្យសម្បត្តិមួយចំនួន
ខេត្តកំពង់ចាម ៖ ហេតុការណ៍នេះនេះកើតឡើងនៅវេលាម៉ោង១៣និង០៥នាទី ថ្ងៃទី ០៧ ខែកុម្ភៈ ឆ្នាំ ២០២៣ នៅចំណុចភូមិរលៀក ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។
ជនរងគ្រោះជាម្ចាស់ផ្ទះឈ្មោះ សាំង សារុំ អាយុ៤៧ឆ្នាំ ភេទប្រុស ជនជាតិខ្មែរ និងប្រពន្ធឈ្មោះ ចន ស៊ីណេន ភេទស្រី អាយុ ៤៣ឆ្នាំ ជនជាតិខ្មែរ។
ឧប្បត្តិហេតុនេះបណ្ដាលឱ្យបាត់បង់និងខូចខាតសម្ភារមានដូចជា ផ្ទះមានទំហំ ៦ម៉ែត្រx១០ម៉ែត្រ (ផ្ទះឈើប្រក់ក្បឿង) ប្រាក់រៀលមានចំនួន២,០០០,០០០រៀល ប្លាកដៃ៥ជីផ្លាទីន ប្លង់ដី ទូរទស្សន៍បាត់បង់សម្ភារនិងឯកសារមួយចំនួនទៀត។
ឧប្បត្តិហេតុអគ្គិភ័យនេះ មិនបណ្ដាលឱ្យឆេះរាលដាលដល់ផ្ទះប្រជាពលរដ្ឋក្បែរខាងនោះឡើយ។ មូលហេតុបណ្ដាលមកពីឆ្លងចរន្តអគ្គិសនី។
ក្រោយពីទទួលព័ត៌មានពីអគ្គិភ័យនេះភ្លាម លោកឧត្តមសេនីយ៍ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានដឹកនាំបញ្ជាដល់កម្លាំងជំនាញ ដោយមានលោកវរសេនីយ៍ឯក ឯក ប៉ាន់ដន អធិការស្រុកចុះធ្វើការអន្តរាគមន៍ផ្ទាល់ និង បាញ់ទឹកពន្លត់អគ្គិភ័យរលត់ជាស្ថាពរ ដោយបានប្រើប្រាស់ឡានពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកកំពង់សៀមនិងឡានពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋានមានចំនួនសរុប២គ្រឿង និងប្រើប្រាស់ទឹកអស់២រថយន្ត៕