Banner KNP Detail Top

ឆេះសំរាមជិតផ្ទះប្រជាពលរដ្ឋមួយកន្លែង សង្ស័យមានគេលួចដុត បង្កការភ្ញាក់ផ្អើល

ឆេះសំរាមជិតផ្ទះប្រជាពលរដ្ឋមួយកន្លែង សង្ស័យមានគេលួចដុត បង្កការភ្ញាក់ផ្អើល

ភ្នំពេញ ៖ កាលពី យប់ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣ ឆេះសំរាមជិតផ្ទះប្រជាពលរដ្ឋមួយកន្លែងសង្ស័យមានគេលួចដុត បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ច និងអាជ្ញាធរហៅរថយន្តពន្លត់អគ្គីភ័យមកបា.ញ់ពន្លត់ទាន់ពេលវេលា នៅចំណុចក្នុងដីឡូត៍មួយកន្លែង ស្ថិតក្នុងភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
នៅមុនពេលកើតហេតុ គេឃើញភ្លើងឆេះនៅក្នុងដីឡូត៍មួយកន្លែង ជិតផ្ទះប្រជាពលរដ្ឋ ដោយមានការសង្ស័យថាមានគេលួចដុ.ត ។ នៅទីតាំងខាងលើឃើញមានភ្លើងឆាបឆេះសំរាមបងប្អូនប្រជាពលរដ្ឋនៅជិតកន្លែងកើតហេតុ បាននាំគ្នាទុយោទឹក ដើម្បីបាញ់ពន្លត់ ខណៈពេលកំពុងតែបាញ់ទឹក ស្រាប់តែទឹកដាច់មិនមានទឹកដើម្បីពន្លត់ ទើបប្រជាពលរដ្ឋបានទាក់ទងទៅសមត្ថកិច្ចនឹងអាជ្ញាធរហៅរថយន្តពន្លត់អគ្គីភ័យមកជួយបាញ់ពន្លត់ ។
ករណីឆេះសំរាមនេះ មិនបង្កគ្រោះដល់បងប្អូនប្រជាពលរដ្ឋជិតខាងទេ តែខ្លាចនៅពេលកណ្តាលយប់ ពេលបងប្អូនប្រជាពលរដ្ឋកំពុងដេកលង់លក់ គឺខ្លាចឆេះរាលដាលដល់ផ្ទះជួលបងប្អូនប្រជាពលរដ្ឋនៅជិតកន្លែងកើតហេតុ ទើបទាក់ទងទៅជំនាញពន្លត់អគ្គីភ័យភ្លាមៗហៅរថយន្តពន្លត់អគ្គីភ័យមកចំនួន១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន២រថយន្ដ តែមិនបង្កគ្រោះថ្នាក់ដល់បងប្អូនប្រជាពលរដ្ឋនោះទេ៕

អត្ថបទដែលជាប់ទាក់ទង