Banner KNP Detail Top

បុរសម្នាក់ កម្លាំងជំនាញផ្នែកគ្រឿងញៀន ស្រុកអង្គស្នួលសហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាល ឃាត់ខ្លួន

បុរសម្នាក់ កម្លាំងជំនាញផ្នែកគ្រឿងញៀន ស្រុកអង្គស្នួលសហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាល ឃាត់ខ្លួន

(ខេត្តកណ្តាល)៖ ហេតុការណ៍នេះ ថ្ងៃទី ០៧ ខែ កុម្ភៈ ឆ្នាំ២០២៣ នៅចំណុចដីឡូត៍ ស្ថិតនៅភូមិចំការជោ ឃុំពេីក ស្រុកអង្គស្នួល ខេត្តកណ្តាល។
ជនសង្ស័យឈ្មោះ ប៊ី ឡៃ ភេទប្រុស អាយុ ៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបរប៉ះកង់ឡានចល័ត ទីលំនៅភូមិត្រពាំងវែងទី១ ឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
វត្ថុតាងដកហូត ៖
១~ម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀនម៉ាទឹកកកចំនួន១១កញ្ចប់(ធំ០៧កញ្ចប់ ,តូច០៤កញ្ចប់)។
២~ទូរស័ព្ទ ដៃ០១គ្រឿង ម៉ាកណូគាអ៉ិនចុចពិល។
៣~ម៉ូតូ០១គ្រឿងម៉ាក សង់C125 ពណ៌ខ្មៅស៊េរីឆ្នាំ២០១៤ ពាក់ផ្លាកលេខ កណ្តាល1Q 9770 លេខតួលេខម៉ាស៉ីន 125ME.9158875 ។
៤~ថង់សម្រាប់វេចខ្ចប់ថ្នាំញៀនមួយចំនួន។
ឃាត់ខ្លួនជនសង្ស័យបានម្នាក់ និងសុំធ្វើការត្រួតពិនិត្យឆែកឆេររកឃើញថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន១១កញ្ចប់ដែលជនសង្ស័យលាក់ទុកនៅក្រោមកែបម៉ូតូ និងថង់សម្រាប់វេចខ្ចប់ថ្នាំញៀនមួយចំនួន ។ ជនសង្ស័យបានឆ្លេីយសារភាពថា ថ្នាំញៀននេះពិតជារបស់ខ្លួនពិតប្រាកដមែន ហើយខ្លួនបានទៅទិញក្នុងតម្លៃ ៥០ម៉ឺនរៀល ពីមនុស្សប្រុសម្នាក់មិនស្គាល់ឈ្មោះនៅម្តុំចោមចៅ រាជធានីភ្នំពេញ ដើម្បីយកមកលក់បន្តទៀត។
ជនសង្ស័យ រួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកអង្គស្នួល ដើម្បីសាកសួរបន្ត និងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង