បុរសម្នាក់ បន្ទាប់ពីចេញពីធ្វេីការមកដល់បន្ទប់វិញ ឃេីញប្អូនមិនស្រួលខ្លួន ក៏ដឹកតាមម៉ូតូទៅមន្ទីរពេទ្យ តែអកុសលប្អូនរបស់គាត់ ត្រូវបានក្រុមគ្រូពេទ្យបញ្ជាក់ប្រាប់ថា ស្លាប់បាត់ទៅហេីយ
បុរសម្នាក់ បន្ទាប់ពីចេញពីធ្វេីការមកដល់បន្ទប់វិញ ឃេីញប្អូនមិនស្រួលខ្លួន ក៏ដឹកតាមម៉ូតូទៅមន្ទីរពេទ្យ តែអកុសលប្អូនរបស់គាត់ ត្រូវបានក្រុមគ្រូពេទ្យបញ្ជាក់ប្រាប់ថា ស្លាប់បាត់ទៅហេីយ
ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣ បុរសម្នាក់បន្ទាប់ពីចេញពីធ្វេីការមកដល់បន្ទប់វិញឃេីញប្អូនមិនស្រួលខ្លួនក៏ដឹកតាមម៉ូតូទៅមន្ទីរពេទ្យ តែអកុសលប្អូនរបស់គាត់ត្រូវបានក្រុមគ្រូពេទ្យបញ្ជាក់ប្រាប់ថាបានស្លាប់បាត់ទៅហេីយ ទេីបនាំគ្នាដឹកមកតម្កល់ទុកនៅវត្តជម្ពូវ័ន ភូមិជម្ពូវ័ន១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។
ជនរងគ្រោះឈ្មោះ ឆន ពន្លក ភេទប្រុសអាយុ២០ឆ្នាំ មុខរបរកម្មករលេីកកាតុងនៅផែអ៊ុយញ៉ុង មានស្រុកកំណើតនៅភូមិថ្មីឃុំតាំងសំរោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលក្នុងភូមិជម្ពូវ័ន១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។
តាមការបំភ្លឺរបស់ឈ្មោះ ឆន ពូលូ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរអ្នកលេីកកាតុងនៅផែស្ងួតអ៊ុយញ៉ុង ត្រូវជាបងរបស់ជនរងគ្រោះបានឱ្យដឹងថា នៅមុនពេលកេីតហេតុជនរងគ្រោះមិនស្រួលខ្លួន។ ពេលឃើញដូចនេះគាត់ក៏បានដឹកជនរងគ្រោះតាមម៉ូតូទៅមន្ទីរពេទ្យ ឯកជនមួយកន្លែងនៅតាមផ្លូវចូលរោង ចក្រ QMI (មិនស្គាល់ឈ្មោះ)។ ក្រោយមកក្រុមគ្រូពេទ្យបានប្រាប់ឱ្យគាត់ដឹកទៅមន្ទីរពេទ្យព្រះសង្ឃ។ ពេលនោះគាត់បម្រុងដឹកប្អូនទៅមន្ទីរពេទ្យព្រះសង្ឃ តែអកុសលជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហេីយ ក៏បានដឹកសពមកវត្តជម្ពូវ័នតែម្ដង។ សព រង់ចាំសមត្ថកិច្ចជំនាញ មកធ្វើកោសល្យវិច័យ៕