Banner KNP Detail Top

បុរសជាឪពុកផឹកស្រវឹងជិះម៉ូតូឌុបកូនស្រីក៏ជ្រុលចង្កូតធ្លាក់ជ្រោះ បណ្តាលអោយ ឆេះម៉ូតូ ស្លាប់ឪពុក រីឯកូនស្រីអាយុ៣ឆ្នាំបានរួចជីវិត នៅលើខ្នងភ្នំគូលែន

បុរសជាឪពុកផឹកស្រវឹងជិះម៉ូតូឌុបកូនស្រីក៏ជ្រុលចង្កូតធ្លាក់ជ្រោះ បណ្តាលអោយ ឆេះម៉ូតូ ស្លាប់ឪពុក រីឯកូនស្រីអាយុ៣ឆ្នាំបានរួចជីវិត នៅលើខ្នងភ្នំគូលែន

ខេត្តសៀមរាប ៖ ហេតុការណ៍នេះ កើតឡើងនៅ យប់ ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣ស្ថិតនៅចំណុចក្បាល ជ្រោះ ស្ថិតនៅភូមិអន្លងធំ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប។
មន្ត្រីនគរបាលស្រុកស្វាយលើ ខេត្តសៀមរាបបានឱ្យដឹង នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣នេះថា សពជន រងគ្រោះ ឈ្មោះ គង់ ឆាយ អាយុ៤៩ឆ្នាំ នៅភូមិអន្លង់ធំ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប បានឆេះស្លាប់ជាមួយម៉ូតូក្នុងជ្រោះនៅចំណុចកើតហេតុខាងលើ។
តាមការបំភ្លឺរបស់ឈ្មោះ ណម ឌុយ អាយុ៣០ឆ្នាំ ជាអ្នកបានលក់ស្រាឲ្យជនរងគ្រោះ បានឲ្យដឹងថា នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង៥ល្ងាច ជនរងគ្រោះបានជិះម៉ូតូឌុបកូនស្រីឈ្មោះ ឆាយ ស្រីពី មកឈប់ផឹកស្រា នៅតូបរបស់ខ្លួនស្ថិតនៅភូមិអន្លង់ធំ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប។
ជនរងគ្រោះបានបន្តផឹករហូតដល់ស្រវឹងជោគជាំ ទើបនៅម៉ោងប្រមាណ៧យប់ ម្ចាស់តូបបានប្រាប់ទៅជន រងគ្រោះឲ្យនាំកូនទៅផ្ទះទៅព្រោះកូនឃ្លានបាយហើយ។ បន្ទាប់មកជនរងគ្រោះបានជិះម៉ូតូឌុបកូនស្រីត្រឡប់មកផ្ទះវិញ តែខណៈជិះដល់ចំណុចកើតហេតុ នៅម៉ោងជាង ៧យប់ ថ្ងៃដដែល នៅចំណុចក្បាលជ្រោះ ភូមិអន្លងធំ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប ដោយសាតែម៉ូតូគ្មានភ្លើងហើយជនរងគ្រោះស្រវឹងផង ក៏ជ្រុលចង្កូតធ្លាក់ទាំងម៉ូតូនិងមនុស្សចូលក្នុងជ្រោះ ពេលនោះជន រងគ្រោះត្រូវបានម៉ូតូសង្កត់ពីលើ ចំណែកកូនស្រីក៏បានធ្លាក់ចូលដែរតែមិនបានសន្លប់ទេ។
ពេលកូនស្រីឃើញឱពុកសន្លប់មិនកំរើក ហើយមានផ្សែងចេញពីក្នុងម៉ូតូ ក៏បានរត់ទៅហៅបងប្រុសបង្កើតឈ្មោះ ឆាយ វង់ ភេទប្រុស អាយុ៨ឆ្នាំ អោយគេមកជួយ ព្រោះផ្ទះមិននៅឆ្ងាយប៉ុន្មានពីកន្លែងកើតហេតុដែរ។ តែពេលត្រឡប់មកវិញជនរងគ្រោះក៏ត្រូបានភ្លើងឆេះបណ្តាលឲ្យស្លាប់បាត់ទៅហើយ៕

អត្ថបទដែលជាប់ទាក់ទង