Banner KNP Detail Top

ប្រទះឃើញបុរស២នាក់ ជាប់សង្ស័យថា ជាមុខសញ្ញាចោរលួចម៉ូតូ កំពុងសម្ងំលាក់ខ្លួននៅក្នុងបន្ទប់ជួលមួយកន្លែង ក៏ធ្វើការឃាត់ខ្លួន ព្រមទាំងដកហូតនូវវត្ថុតាង

ប្រទះឃើញបុរស២នាក់ ជាប់សង្ស័យថា ជាមុខសញ្ញាចោរលួចម៉ូតូ កំពុងសម្ងំលាក់ខ្លួននៅក្នុងបន្ទប់ជួលមួយកន្លែង ក៏ធ្វើការឃាត់ខ្លួន ព្រមទាំងដកហូតនូវវត្ថុតាង

ភ្នំពេញ ៖ កាលពី ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣ នៅចំណុចផ្ទះជួល ស្ថិតនៅក្នុងភូមិជម្ពូវ័ន២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនសង្ស័យទាំង២នាក់នេះ ត្រូវបាននាំខ្លួនទៅកាន់ផ្នែកព្រហ្មទណ្ឌនគរបាលខណ្ឌពោធិ៍សែនជ័យភ្លាមៗ ហើយនគរបាលពុំទម្លាយប្រាប់ឲ្យដឹងពីអត្តសញ្ញាណរបស់ពួកនេះនៅឡើយ ។ ខណៈនោះកម្លាំងនគរបាលខាងលើក៏ធ្វើការឆែកឆេរនៅក្នុងបន្ទប់ដែលបុរស២នាក់នោះស្នាក់នៅរកឃើញវត្ថុតាងមួយចំនួនផងដែរ ។ ក្នុងមានដូចជា ឧបករណ៍សម្រាប់កាច់សោ.ក ម៉ូតូ, ឧបករណ៍សម្រាប់កឹបស្លាកលេខម៉ូតូ, ស្លាកលេខម៉ូតូ១បន្ទះ, ម៉ូតូម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៍ខ្មៅ អត់ពន្ធ ពាក់ស្លាកលេខ ភ្នំពេញ 1JW-6862។ ម៉ូតូខាងលើអត់ពន្ធទេ ហើយជនសង្ស័យបានយកស្លាកលេខរបស់ម៉ូតូ ម៉ាកស៊ុយហ្ស៊ុយគីនិច មកបំពាក់ សម្រាប់ជិះចេញធ្វើសកម្មភាព ។ ដើម្បីទប់ស្កាត់នូវបទល្មើសចោរកម្មលួច ឆក់ ប្លន់ និងការប្រើប្រាស់ ជួញដូរគ្រឿងញៀននៅក្នុងមូលដ្ឋាន កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យបានសហការណ៍ជាមួយកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅទី៣ ដោយមានការចូលរួមពីអាជ្ញាធរសង្កាត់នេះផង ។ ស្រាវជ្រាវរកមុខសញ្ញាជនសង្ស័យ ខណៈនោះបានរកឃើញបុរស២នាក់នោះកំពុងលាក់ខ្លួននៅក្នុងបន្ទប់គ្មានលេខ ស្ថិតនៅលើជាន់ទី៣ផ្ទះជួលខាងលើ ទើបឃាត់ខ្លួនព្រមទាំងដកហូតយកវត្ថុតាងនាំទៅធ្វើការសាកសួរបន្តនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមច្បាប់៕

អត្ថបទដែលជាប់ទាក់ទង