ខេត្តបន្ទាយមានជ័យ បន្ធូរបន្ថយទោសដល់ទណ្ឌិតចំនួន ២៤នាក់ ក្នុងពិធីបុណ្យពិសាខបូជា ២២នាក់ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ
ខេត្តបន្ទាយមានជ័យ បន្ធូរបន្ថយទោសដល់ទណ្ឌិតចំនួន ២៤នាក់ ក្នុងពិធីបុណ្យពិសាខបូជា ២២នាក់ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ
បន្ទាយមានជ័យ៖ ទណ្ឌិតចំនួន ២៤នាក់ត្រូបានបន្ធូរបន្ថយ ទោស ចាប់ពី ៣ខែ ៦ខែ ដល់៩ ខែ ក្នុងឪកាសពិធីបុណ្យពិសាខបូជានិងបុណ្យចូលឆ្នាំខ្មែរខាងមុខ ។ ការបន្ធូរបន្ថយ ទោសនេះធ្វើក្នុងកិច្ចប្រជុំនៅ ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងសាលប្រជុំសាលាខេត្ត ក្រោមអធិបតីភាព លោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យ និងជាប្រធានគណៈកម្មការ លោកសំរិទ្ធ សុខុន អនុប្រធានគណៈកម្មកា លោកឧត្តមអគ្គនុរក្ស២ អ៊ុង ស៊ីផាន ប្រធាន ពន្ធនាគារ ខេត្តបន្ទាយមានជ័យ អនុប្រធានគណៈកម្មកា លោកឧត្តមសេនីយ៍ត្រី នូជីវ័ន្ត ស្នងការរងខេត្តបន្ទាយមានជ័យ អនុប្រធានគណៈកម្មកា រួមទាំង មន្ត្រី ជំនាញកិច្ចការតុលាការ ពន្ធនាគារ និងមន្ត្រីពន្ធនាគារនុរក្សជាច្រើននាក់ទៀត ៕