ប្រជាពលរដ្ឋខ្វះខាតចំនួន ៣៩៧គ្រួសារ នៅស្រុកអូររាំង ទទួលបានអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា
ប្រជាពលរដ្ឋខ្វះខាតចំនួន ៣៩៧គ្រួសារ នៅស្រុកអូររាំង ទទួលបានអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា
មណ្ឌលគិរី៖ អំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ត្រូវបានចែកជូនដល់ចាស់ជរាគ្មានទីពឹង ស្រ្តីមេម៉ាយកូនច្រើន កុមារកំព្រា ជនពិការ អ្នកកើត ឬផ្ទុកមេរោគអេដស៍ចំនួន ៣៩៧គ្រួសារ ដែលប្រព្រឹត្តទៅស្ថិតនៅភូមិពូឡេះ ឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។
ក្នុងពិធីចែកអំណោយមនុស្សធម៌ នារសៀលថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយមានការអញ្ជើញជាអធិបតីភាពពីសំណាក់ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការងទី១ កាកបាទក្រហមកម្ពុជា ឯកឧត្តមឧកញ៉ា អ៊ឹង ស៊ីតាតវីរៈ ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី ឯកឧត្តម ងី ច័ន្ទ្រផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ឯកឧត្តម ម៉ែន ង៉ុយ អនុប្រធានកិត្តិយសសាខា ឯកឧត្តម ថង សាវុន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ឯកឧត្តម ណយ ស្រូន សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគ៨ ព្រមទាំងមានវត្តមាន លោក លោកស្រី អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត សមាជិក សមាជិកា យុវជន អ្នកស្ម័គ្រចិត្ត កាកបាទក្រហមកម្ពុជាសាខាខេត្តមណ្ឌលគិរី និងអាជ្ញាធរដែនដីជាច្រើនរូប ៕