Banner KNP Detail Top

គួរឱ្យសោកស្ដាយ! ផ្ទះប្រជាពលរដ្ឋចំនួន ៥ខ្នង ឃុំកំពង់ពពិល ស្រុកពារាំង បានបាក់ស្រុតចូលក្នុងទន្លេជាបន្តបន្ទាប់

គួរឱ្យសោកស្ដាយ! ផ្ទះប្រជាពលរដ្ឋចំនួន ៥ខ្នង ឃុំកំពង់ពពិល ស្រុកពារាំង បានបាក់ស្រុតចូលក្នុងទន្លេជាបន្តបន្ទាប់

ខេត្តព្រៃវែង ៖ ហេតុការណ៍បាក់ស្រុតផ្ទះនេះ បានកើតឡើងនៅក្នុងឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង នៅថ្ងៃទី១និងទី២មករា ឆ្នាំ២០២៣នេះ។ ផ្ទះទាំង៥ខ្នងដែលបាក់ស្រុតចូលទន្លេ គឺសង់នៅជាប់មាត់ច្រាំងទន្លេតែម្តង ដែលនៅយប់ថ្ងៃទី១មករា បាក់ស្រុតផ្ទះប្រជាពលរដ្ឋ១ខ្នងនៅភូមិកំពង់ពពិល ហើយមកដល់ថ្ងៃទី២ បានបាក់ស្រុតចូលទន្លេអស់៤ខ្នងទៀត គឺនៅភូមិព្រែកកាំភ្លើង១ខ្នង និងនៅភូមិជំនីក៣ខ្នង។


ផ្ទះដែលស្រុតចូលទន្លេនៅភូមិជំនីក ផ្ទះទី១-ជាប្រភេទផ្ទះថ្ម ទំហំ៦ម៉ែត្រ គុណនិង៨ម៉ែត្រ មានម្ចាស់ឈ្មោះ ផល និងប្រពន្ធឈ្មោះ ណាក់។
ផ្ទះទី2-ជាប្រភេទផ្ទះឈើទំហំ ៦ម៉ែត្រគុណ ៨ម៉ែត្រ មានម្ចាស់ឈ្មោះ សឺន និងប្រពន្ធឈ្មោះ ដា។
ផ្ទះទី3-ជាប្រភេទផ្ទះឈើ ទំហំ ៦ម៉ែត្រគុណ ៨ម៉ែត្រ មានម្ចាស់ឈ្មោះ ឈីត និងប្រពន្ធឈ្មោះ ស្រីដា។ ដោយឡែកផ្ទះនៅភូមិកំពង់ពពិល និងភូមិព្រែកកាំភ្លើង ជាប្រភេទផ្ទះឈើទាំង២។


ផ្ទះទាំង៥ខ្នងនេះ បានបាក់ស្រុតភ្លាមៗ ចូលក្នុងទន្លេបាត់ ដោយពុំបានជញ្ជូនទ្រព្យសម្បត្តិអ្វីទាន់ឡើយ ហើយសរុបការខូចខាតទាំងអស់គិតជាទឹកប្រាក់ប្រហែល៤០០លានរៀល។
គ្រោះធម្មជាតិមួយនេះមិនបានបណ្តាលអោយមានគ្រោះថ្នាក់ដល់មនុស្សឬសត្វឡើយ ៕

អត្ថបទដែលជាប់ទាក់ទង