Banner KNP Detail Top

ពឹងពាក់រកខ្ចីលុយចំនួន៣០ម៉ឺនដុល្លារអាមេរិក ដើម្បីយកទៅពង្រីកមុខរបររកស៊ី និយាយបញ្ជាក់ប្រាប់ដើមបណ្តឹងថា ឆក់លុយបងឯងតែរយៈពេល២០ថ្ងៃប៉ុណ្ណោះ គេនិងបង្វិលសងវិញហើយ សងវិញ គឺគ្មានសាច់(សែកស្អុយ)

ភ្នំពេញ ៖ ស្ត្រី១រូបនេះ ឈ្មោះ សិទ្ធិគុណ សក្តិនិតា អាយុ២៧ឆ្នាំ មុខរបរអ្នកលក់ដូរ ស្នាក់នៅបុរីភិភពថ្មី ចំការដូង១ ផ្ទះលេខ៧៩ E០ និងE១ ផ្លូវលេខ៧ ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
កាលពីរសៀលថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣ ស្ត្រីអាជីវករម្នាក់ ត្រូវកម្លាំងសមត្តកិច្ចនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃចាប់ខ្លួន ពាក់ពន្ធពីបទ «មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន» ពោលគឺចេញមូលប្បទានប័ត្រគ្មានសាច់(សែកស្អុយ)ចំនួន៣០ ម៉ឺនដុល្លារអាមេរិក ។
ចាប់ខ្លួនស្ត្រីអាជីវករនេះ ត្រូវបានសមត្តកិច្ចបង្ហើបឲ្យដឹងថា ជាការអុវត្តតាមដីកាបញ្ជាឲ្យចូលខ្លួនរបស់ឯកឧត្តម ច្រឹង ខ្មៅ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងយោងទៅលើពាក្យបណ្តឹងរបស់ជនរងគ្រោះជាម្ចាស់បំណុល ។
តាមពាក្យបណ្តឹងបញ្ជាក់ថា កាលពីដើមខែកញ្ញា ឆ្នាំ២០២២ ឈ្មោះ សិទ្ធិគុណ សក្តិនិតា ដែលជាមនុស្សរាប់អានជាមួយដើមបណ្តឹង ហើយបានទៅពឹងពាក់រកខ្ចីលុយចំនួន៣០ម៉ឺនដុល្លារអាមេរិក ដើម្បីយកទៅពង្រីកមុខរបររកស៊ី ហើយឈ្មោះ សិទ្ធិគុណ សក្តិនិតា និយាយបញ្ជាក់ប្រាប់ដើមបណ្តឹងថា ឆក់លុយបងឯងតែរយៈពេល២០ថ្ងៃប៉ុណ្ណោះ គេនិងបង្វិលសងវិញហើយ ។
លុះដល់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ ឈ្មោះ សិទ្ធិគុណ សក្តិនិតា បានចេញមូលប្បទានប័ត្រ(សែក)១សន្លឹក របស់ធនាគារ ដែលមានទឹកប្រាក់ចំនួន៣០ម៉ឺនដុល្លារអាមេរិកឲ្យទៅដើមបណ្តឹង ដើម្បីទូទាត់ប្រាក់លើបំណុលនោះវិញ ។ ប៉ុន្តែដល់ថ្ងៃកំណត់ នៅពេលដើមបណ្តឹង បានយកមូលប្បទានបត្រនោះទៅបើកប្រាក់នៅធនាគារ ស្រាប់តែខាងធនាគារឆ្លើយតបថា មូលប្បទានប័ត្រនេះគ្មានសាច់ប្រាក់ទេ ពេលនោះដើមបណ្តឹងក៏បានទំនាក់ទំនងទៅឈ្មោះ សិទ្ធិគុណ សក្តិនិតា ប៉ុន្តែទាក់ទងមិនបានរហូត ទើបដើមបណ្តឹងសម្រេច ចិត្ត ដាក់ពាក្យប្តឹងទៅសមត្តកិច្ច ដើម្បីឲ្យជួយចាត់ការតាមផ្លូវច្បាប់ ។
ករណីដូចបានបញ្ជាក់តាមអង្គហេតុនេះហើយ ទើបបានសមត្តកិច្ចនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួង ចាប់ខ្លួនស្ត្រីអាជីវកររូបនោះ បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញតាមនីតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង