Banner KNP Detail Top

ចាប់ខ្លួនស្ត្រីវ័យក្មេងម្នាក់ បញ្ជូនទៅកាន់អយ្យការអមសាលាដំបូង ពាក់ព័ន្ធបទចេញសែកអត់លុយ៣០មុឺនដុល្លារ សងទៅម្ចាស់បំណុល

ចាប់ខ្លួនស្ត្រីវ័យក្មេងម្នាក់ បញ្ជូនទៅកាន់អយ្យការអមសាលាដំបូង ពាក់ព័ន្ធបទចេញសែកអត់លុយ៣០មុឺនដុល្លារ សងទៅម្ចាស់បំណុល

ភ្នំពេញ ៖ ជនសង្ស័យឈ្មោះ សិទ្ធិគុណ សក្តិនិតា អាយុ២៧ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅបុរី ពិភពថ្មីចំការដូង១ ផ្ទះលេខ៧៩E០ និង E១ ផ្លូវលេខ៧ ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានី ភ្នំពេញ ។ សមត្ថកិច្ចបង្ហើបឱ្យដឹងថា ជាការអនុវត្តតាមដីកាបញ្ជាឱ្យចូលខ្លួនរបស់លោកច្រឹង ខ្មៅ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និង យោងទៅលើពាក្យបណ្តឹងរបស់ជនរងគ្រោះជាម្ចាស់បំណុល ។
ឈ្មោះ សិទ្ធិគុណ សក្តិនិតា ដែលជាមនុស្សរាប់អានជាមួយដើមបណ្តឹងហើយបានទៅពឹងពាក់រកខ្ចីលុយចំនួន៣០ម៉ឺនដុល្លារអាមេរិកដើម្បីយកទៅពង្រីកមុខរបររកស៊ី ហើយឈ្មោះ សិទ្ធិគុណ សក្តិនិតា និយាយបញ្ជាក់ប្រាប់ដើមបណ្តឹងថា ឆក់លុយបងឯងតែរយៈពេល២០ថ្ងៃប៉ុណ្ណោះ គេនឹងបង្វិលសងវិញហើយ ។
លុះមកដល់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ ឈ្មោះ សិទ្ធិគុណ សក្តិនិតា បានចេញមូលប្បទានប័ត្រ ( សែក )១សន្លឹករបស់ ធនាគារដែលមានទឹកប្រាក់ចំនួន៣០ម៉ឺនដុល្លារអាមេរិកឱ្យទៅដើមបណ្តឹងដើម្បីទូទាត់ប្រាក់លើបំណុលនោះវិញ ។ ប៉ុន្តែដល់ថ្ងៃកំណត់ នៅពេលដើមបណ្តឹងបាន យកមូលប្បទានបត្រនោះទៅបើកប្រាក់នៅធនាគារស្រាប់តែខាងធនាគារឆ្លើយតបថា មូលប្បទានប័ត្រនេះគ្មាន សាច់ប្រាក់ទេ ពេលនោះដើមបណ្តឹងក៏បានទំនាក់ទំនងទៅឈ្មោះ សិទ្ធិគុណ សក្តិនិតា ប៉ុន្តែទាក់ទងមិនបានរហូត ទើបដើមបណ្តឹងសម្រេចចិត្តដាក់ពាក្យប្តឹងទៅ សមត្តកិច្ចដើម្បីឲ្យជួយចាត់ការតាមផ្លូវច្បាប់ ។
ករណីដូចបានបញ្ជាក់តាមអង្គហេតុនេះហើយ ទើបបានសមត្ថកិច្ចនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួង ចាប់ខ្លួនស្ត្រីអាជីវកររូបនោះបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង