ឃាត់ខ្លួនស្ត្រីម្នាក់ បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ជាប់ពាក់ព័ន្ធពីបទ ឆបោកប្រាក់ប្រមាណ ជាង២ម៉ឺនដុល្លារ
ឃាត់ខ្លួនស្ត្រីម្នាក់ បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ជាប់ពាក់ព័ន្ធពីបទ ឆបោកប្រាក់ប្រមាណ ជាង២ម៉ឺនដុល្លារ
ភ្នំពេញ ៖ សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ អនុវត្តតាមដីកាបញ្ជាឲ្យចូលខ្លួនរបស់ស្ថាប័នអយ្យការ កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣ បានធ្វើការឃាត់ខ្លួនស្ត្រីវ័យជំទង់ម្នាក់ បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដោយជាប់ពាក់ពន្ធពីបទ.ឆបោក និងរំលោ.ភលើទំនុកចិត្ត។
ស្ត្រីនេះ រូបនោះមានឈ្មោះ សុខ សោភា អាយុ២៨ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្ទះលេខ១១ E០ ផ្លូវលេខ៣៥៦ ស្ថិតក្នុងសង្កាត់ទទលស្វាយព្រៃ២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
ស្ត្រីឈ្មោះ សុខ សោភា បានរងនូវបណ្តឹងពីអាជីវករចំនួន២នាក់ ដែលបានប្តឹងចោទប្រកាន់ថា បានឆបោ.កប្រាក់គេប្រមាណជាង២ម៉ឺនដុល្លារអាមេរិក ដែលជាប្រាក់ចងការ ដើម្បីយកទៅប្រកបមុខរបររកស៊ី កាលពីអំឡុងខែកញ្ញា ប៉ុន្តែដោយសារការបរាជ័យក្នុងមុខរបររកស៊ីនោះ ហើយគ្មានប្រាក់សងដើមបណ្តឹងវិញ ទើបត្រូវគេប្តឹងឲ្យសមត្ថកិច្ចឲ្យចាត់ការតាមផ្លូវច្បាប់តែម្តង។
សំណុំរឿងនេះ បានស្ថិតនៅក្នុងដៃលោក វង្ស សាវ៉ាត ព្រះរាជអាជ្ញារង តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បើកការស៊ើបសួរ។ នេះជារឿងចងការប្រាក់ បើគ្មានប្រាក់សម្រាប់ដាក់តម្កល់ ដើម្បីធានាខ្លួនទេ គឺមិនអាចមានសង្ឃឹមទៅផ្ទះវិញបានដែរ៕