Banner KNP Detail Top

បង្ក្រាបករណី លេងល្បែងសុីសងខុសច្បាប់ (ជល់មាន់ភា្នល់ដាក់ប្រាក់)

ខេត្តកំពង់ចាម ៖ នៅថ្ងៃទី១០ ខែកុម្ភះ ឆ្នាំ២០២៣ បន្ទាប់ពីទទួលបានបណ្តឹងពីប្រជាពលរដ្ឋភ្លាម លោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានបញ្ជាដល់កម្លាំងជំនាញរបស់ផែនការងារនគរបាលព្រហ្មទណ្ឌ សហការជាមួយ កម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកកងមាស និងអាជ្ញាធរមូលដ្ឋាន ចុះបង្ក្រាបករណី លួចលេងល្បែងសុីសងខុសច្បាប់ (ជល់មាន់ភា្នល់ដាក់ប្រាក់) នៅចំណុចក្រោមដើមអំពិលបារាំង ស្ថិតនៅភូមិព្រែកគ្រួស ឃុំសូរគង ស្រុកកងមាស ខេត្តកំពង់ចាម ។ ឃាត់ខ្លួនមុខសញ្ញាបានចំនួន០៥នាក់ និងដកហូតវត្ថុតាងមួយចំនួន។
ជនសង្ស័យចំនួន០៥នាក់នេះ រួមនឹងវត្ថុតាង ត្រូវបានបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង