Banner KNP Detail Top

ឃាត់មុខសញ្ញាចែកចាយគ្រឿងញៀនខុសច្បាប់ ចំនួន ៣នាក់

ឃាត់មុខសញ្ញាចែកចាយគ្រឿងញៀនខុសច្បាប់ ចំនួន ៣នាក់

ខេត្តបាត់ដំបង៖ នេះបេីយោងតាមប្រភពព័ត៍មានពីរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងនៅរសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣។
មុខសញ្ញាចែកចាយគ្រឿងញៀនខុសច្បាប់ចំនួន ៣នាក់នៅស្រុកសំឡូត បានបង្ហាញមុខពួកគេជាសាធារណៈក្រោយឃាត់ខ្លួនយកមកសាកសួររហូតបញ្ចប់នីតិវិធី និងត្រៀមខ្លួនបញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការតាមច្បាប់។
របាយការណ៍ដដែលបន្តថា ដោយអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់របស់លោកឧត្តមសេនីយ៍ត្រី កុយ ហៀង ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន កាលពីយប់ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣ កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល ដឹកនាំដោយលោកវរសេនីយ៍ទោ ម៉ែន រីម អធិការនគរបាលស្រុកសំឡូត បានចុះប្រតិបត្តិការបង្ក្រាបបានករណីរក្សាទុក ចែកចាយ និងជួញដូរដោយខុសច្បាប់នូវសារធាតុគ្រឿងញៀន ០១ករណី ក្នុងបទល្មើសជាក់ស្តែង ត្រង់ចំណុចអូរឆ្នាំងធ្លុះ ភូមិឆករកា ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង។
សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ មាស សាំង ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅភូមិឆករកា ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង ។ វត្ថុតាងចាប់យកបានរួមមាន៖ -ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ០១ថង់ ទម្ងន់ ០.១១ក្រាម។
ឆ្លងតាមចម្លើយរបស់ជនសង្ស័យឈ្មោះ មាស សាំង និងដោយមានការអនុញ្ញាតពីឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញា នៃអយ្យកាអមសាលាដំបូងខេត្តបាត់ដំបង នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ សមត្ថកិច្ចបានបន្តកិច្ចប្រតិបត្តិការរហូតឈានដល់ចាប់ខ្លួនជនសង្ស័យចំនួន០២នាក់ទៀត ទី១.ឈ្មោះ គុច ភក្ត្រា ហៅម៉េស ភេទប្រុស អាយុ ២០ឆ្នាំ មានទីលំនៅ ភូមិឆករកា ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង និងទី២.ឈ្មោះ ទន់ វណ្ណៈ ភេទប្រុស អាយុ ៣៦ឆ្នាំ មានទីលំនៅភូមិឆករកា ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង។
វត្ថុតាងចាប់យកបានរួមមាន៖ -ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ០១ថង់ ទម្ងន់ ០.២២ក្រាម ។ -សម្ភារៈសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន ។ -ទូរស័ព្ទដៃចំនួន ០១គ្រឿង ។
ជនសង្ស័យទាំង០៣នាក់រួមនិងវត្ថុតាង ត្រូវបានកម្លាំងនគរបាលស្រុកសំឡូតកំពុងរៀបចំសំណុំរឿងបញ្ជូនមកការិយាល័យជំនាញខេត្ត ដើម្បីចាត់ការបន្តនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង