Banner KNP Detail Top

កំហឹងពុះកញ្ជ្រោល បន្ទាប់ពីដឹងថា ប្ដីរបស់ខ្លួនលួចលាក់មានស្រីកំណាន់ចិត្ត ព្រមទាំងតាមទាន់កំពុងនៅលើគ្រែជាមួយគ្នា បង្កការភ្ញាក់ផ្អើល

កំហឹងពុះកញ្ជ្រោល បន្ទាប់ពីដឹងថា ប្ដីរបស់ខ្លួនលួចលាក់មានស្រីកំណាន់ចិត្ត ព្រមទាំងតាមទាន់កំពុងនៅលើគ្រែជាមួយគ្នា បង្កការភ្ញាក់ផ្អើល

ភ្នំពេញ : នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ ស្ត្រីម្ចាស់អាខោន facebook មួយឈ្មោះថា, (ស៊ន សុជាតិ) អាចមានកំហឹងពុះកញ្ជ្រោល បន្ទាប់ពីដឹងថាប្ដីរបស់ខ្លួនលួចលាក់មានស្រីកំណាន់ចិត្ត ព្រមទាំងតាមទាន់កំពុងនៅលើគ្រែជាមួយគ្នា។ ក៏បានថតជាវីដេអូ រួចបង្ហោះជាសាធារណៈ ជាការព្រមានចំពោះស្រីកំណាន់ប្ដី ក៏ដូចជាប្ដីរបស់ខ្លួន បង្ហោះចំនួនពីរដង។
ទីមួយ- ដោយបង្ហោះជាវីដេអូក្នុងបន្ទប់ដែលប្ដីនៅលើគ្រែជាមួយស្រី ដោយសរសេរយ៉ាងដូច្នេះថា, (បញ្ចេញវីដេអូ១នេះ ! សរសេរថា, ជូនចំពោះអាប្ដីចោលម្សៀតនិងមីស្រីយកប្តីគេ អ្នកឯងធ្វើអោយខ្ញុំឆ្អៀត គ្រប់រឿង )។
ទីពីរ- ស្រលាញ់ណាស់ប្តីការពារណាស់ប្តីតែអ្នកជាអ្នកធ្វើអោយញុំធ្វើដល់ថ្នាក់នេះ 10ឆ្នាំបានត្រឹមតែការឈឺចាប់ផិតក្បត់ទឹកភ្នែក តែចាប់ពីរម៉ោងដែលញុំយករូបអ្នកនិងមីស្រីថោកទាបនេះមកផុស ការឈឺចាប់របស់ញុំវាធូរស្រាលហើយ ញុំនិងរឹងមាំដើម្បីកូនៗទាំង២ ជូនចំពោះអាប្រុសក្បត់និងមីស្រីថោក ជួបគ្នានៅតុលាការ ។
សូមបញ្ជាក់ថា, ចំពោះករណីខាងលើនេះ ម្ចាស់គណនី facebook ឈ្មោះ ស៊ន សុជាតិ មិនបានបញ្ជាក់អំពីទីតាំងនិងឈ្មោះរបស់ប្ដី ឈ្មោះស្រីកំណាន់ចិត្តនៅឡើយទេ។ គ្រាន់តែជាសារគំរាម ហើយបង្ហាញនូវរូបអាសអាភាស ដែលស្ត្រីជាសាហាយស្មន់ អស់សំលៀកបំពាក់នៅក្នុងខ្លួន បានត្រឹមតែភួយបិទបន្តិចបន្តួច។
អំពើផិតក្បត់ បានកើតមានជាញឹកញាប់ នៅក្នុងសង្គម ដែលធ្វើឲ្យជីវិតគ្រួសារត្រូវជួបរឿងប្រេះឆា ហើយនៅក្នុងការបង្ហោះនេះផងដែរ។ ក៏មានការចូល Comments ជាច្រើនសំដៅទៅលើការវាយប្រហារ បុរសជាប្ដីដែលលួចមានស្រី និងស្ត្រីដែលជាសាហាយស្មន់របស់បុរសនោះយ៉ាងធ្ងន់ធ្ងរបំផុត ៕

អត្ថបទដែលជាប់ទាក់ទង