Banner KNP Detail Top

សម្ដេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទុកពេលឱ្យ VOD ៧២ ម៉ោងសុំទោសរាជរដ្ឋាភិបាលនិងលោក ហ៊ុន ម៉ាណែត (អ្នកសារព័ត៌មានកុំបំពានអ្នកដទៃកុំបំភ្លៃការពិត)

សម្ដេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទុកពេលឱ្យ VOD ៧២ ម៉ោងសុំទោសរាជរដ្ឋាភិបាលនិងលោក ហ៊ុន ម៉ាណែត (អ្នកសារព័ត៌មានកុំបំពានអ្នកដទៃកុំបំភ្លៃការពិត)


(ភ្នំពេញ) ៖ នៅយប់ថ្ងៃទី១១ខែកុម្ភៈ២០២៣នេះ តាម រយៈផេកហ្វេសបុកសម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះ រាជាណាចក្រកម្ពុជាបានបង្ហោះសារដែលមានខ្លឹមសារថាៈ”ដើម្បីបញ្ចប់នូវការភាន់ច្រឡំឬរហូតដល់ការមួលបង្កាច់ដោយចេ តនាពីវិទ្យុVODមិនត្រឹមតែលើហ៊ុនម៉ាណែត ប៉ុណ្ណោះទេតែវាជារឿងរបស់រាជរដ្ឋាភិបាលទាំងមូលលើការគ្រប់គ្រងថវិកាជាតិខ្ញុំសូមចែករំលែកនូវរបៀបគ្រប់គ្រងថវិកានិយាយជារួមនិងនិយាយដោយឡែកលើការផ្តល់ជំនួយចំពោះប្រទេសទួរគី។ ច្បាប់និងការអនុវត្តនៅប្រទេសយើងគឺមានតែនាយករដ្ឋមន្ត្រីម្នាក់គត់មានសិទ្ធិបញ្ជាចំណាយក្រោមច្បាប់ថវិកាជាតិដែលជាអគ្គបញ្ជាការកំពូល ។ឯរដ្ឋមន្ត្រីក្រសួង សេដ្ឋកិច្ច ហិរញ្ញវត្ថុគឺជានាយអគ្គសេនាធិការសម្រាប់ដឹកនាំអនុវត្ត ឯថ្នាក់ដឹកនាំផ្សេងរាប់ទាំងឧបនាយករដ្ឋមន្ត្រីមិនមានសិទ្ធិឬមកលូកលាន់កិច្ចការនេះឡើយលើកលែងតែការបញ្ជាចំណាយក្នុងស្ថាបន័របស់ខ្លួនដែលច្បាប់ថវិកាផ្តល់ជូន។
សម្រាប់ជំនួយទៅប្រទេសទួរគីយោបល់ទី មួយគឺរដ្ឋមន្ត្រីការបរទេសប្រាក់ សុខុន ព្រឹកថ្ងៃ៨កុម្ភៈម៉ោង៦ៈ៥៦នាទី។បញ្ជាខ្ញុំឲ្យប្រកា ស១០ម៉ឺនដុល្លារម៉ោង៧ៈ១២នាទីនិងបញ្ជូនសំណេរទាំងពីរជូនឯកឧត្តម អូន ពន្ធមុនីរ័ត្ន ដែលគាត់ឆ្លើយទទួលអនុវត្តនៅម៉ោង ៧ៈ១៨នាទីនៅព្រឹកថ្ងៃ៨កុម្ភៈ២០២៣ដូចគ្នា។ តើការចោទលើ ហ៊ុន ម៉ាណែត ជាការវាយប្រហារខាងនយោបាយឬជាការភាន់ ច្រឡំ?ខ្ញុំទុកពេលឲ្យសូមទោសជាសាធា រណៈរយៈពេល៧២ម៉ោងដោយសុំទោសរាជរដ្ឋាភិបាលផងនិងសុំទោស ហ៊ុន ម៉ា ណែត ផង។
ក្រសួងព័ត៌មានត្រូវធ្វើការជាមួយVODព្រ មជាមួយគ្នាឯកឧត្តម គី តិច ប្រធានមេធាវី រាជរដ្ឋាភិបាលត្រូវត្រៀមពាក្យបណ្តឹងទៅកាន់តុលាការក្នុងករណីពួកគេមិនព្រមសុំទោស។យើងមិនចង់បានអ្វីក្រៅពីភាពស្អាតស្អំនិងត្រឹមត្រូវរបស់យើងនោះឡើយ ។សូមកុំថាយើងគំរាមឱ្យសោះ(សិទ្ធិរបស់អ្នកមានព្រំដែនជាមួយសិទ្ធិរបស់អ្នកដទៃ) ។ មិត្តភក្តិបរទេសឬសង្គមសុីវិលមុនបញ្ចេ ញមតិសូមស្រាវជ្រាវរឿងនេះជាមុនសិនទាំងអង្គហេតុនិងអង្គច្បាប់។
ចុងក្រោយខ្ញុំសូមរំលឹកនូវពាក្យដាស់តឿនរបស់ខ្ញុំសម្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃ ១៤មករា២០២៣ កន្លងទៅគឺ (អ្នកសារព័ត៌មានកុំបំពានអ្នកដទៃកុំបំភ្លៃការពិត)៕”

អត្ថបទដែលជាប់ទាក់ទង