Banner KNP Detail Top

បង្ក្រាបករណីគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យ ០៦នាក់ (ស្រី០២នាក់) បន្ដបន្ទាប់គ្នា នៅព្រះសីហនុ

បង្ក្រាបករណីគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យ ០៦នាក់ (ស្រី០២នាក់) បន្ដបន្ទាប់គ្នា នៅព្រះសីហនុ

ខេត្តព្រះសីហនុ ៖ បង្ក្រាបករណីគ្រឿងញៀនចំនួន ០៣គោលដៅ និងឃាត់ខ្លួនជនសង្ស័យបានចំនួន០៦នាក់ (ស្រី០២នាក់) បន្ដបន្ទាប់គ្នា កាលពីថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣ ។
ជនសង្ស័យទាំង០៦នាក់ រួមមានឈ្មោះ ៖
១.ឈ្មោះ ស្រី គឹមជីមាន ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិ-សញ្ជាតិ ខ្មែរ មានទីលំនៅ ភូមិ១ សង្កាត់៣ ក្រុង-ខេត្ដព្រះសីហនុ ។
២.ឈ្មោះ នាក់ គន្ធា ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិ-សញ្ជាតិ ខ្មែរ មានទីលំនៅ ភូមិ១ សង្កាត់៣ ក្រុង-ខេត្ដព្រះសីហនុ ។
៣.ឈ្មោះ សុទ្ធ សេងឡាយ ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិ-សញ្ជាតិ ខ្មែរ មានទីលំនៅ ភូមិ១ សង្កាត់៣ ក្រុង-ខេត្ដព្រះសីហនុ ។
៤.ឈ្មោះ សាំង ប៊ុនសេង ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិ-សញ្ជាតិ ខ្មែរ មានទីលំនៅ ភូមិ២ សង្កាត់៣ ក្រុង-ខេត្ដព្រះសីហនុ ។
៥.ឈ្មោះ សំ ម៉ារី ភេទស្រី អាយុ ៣១ឆ្នាំ ជនជាតិ-សញ្ជាតិ ខ្មែរ មានទីលំនៅ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្ដព្រះសីហនុ ។
៦.ឈ្មោះ សុខ ស្រីលីន ភេទស្រី ២៩ឆ្នាំ ជនជាតិ-សញ្ជាតិ ខ្មែរ មានទីលំនៅ សង្កាត់២ ក្រុង-ខេត្ដព្រះសីហនុ ។
វត្ថុតាងដកហូតរួមមាន ម្សៅក្រាមពណ៍ស ថ្លាសង្ស័យជាសារធាតុញៀនចំនួន ១៨កញ្ចប់ ថ្នាំគ្រាប់សញ្ញា (WY) ចំនួន ០៣គ្រាប់ ប្រភេទថ្នាំអ៉ិចស្ដាស៊ីចំនួន ០២ គ្រាប់ ទូរស័ព្ទចំនួន ១០គ្រឿង ម៉ូតូ ០១គ្រឿង ជញ្ជីងថ្លឹងគ្រឿងញៀន ០១គ្រឿង កាំភ្លើងខ្លី ០១ដើម (គ្រាប់ចំនួន ៣៧ គ្រាប់) និងលិខិតឆ្លងដែន ០១ក្បាល ។

ជនសង្ស័យនេះ ត្រូវបានកម្លាំងជំនាញកំពុងធ្វើការសាកសួរនៅការិយាល័យនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន ៕

អត្ថបទដែលជាប់ទាក់ទង