Banner KNP Detail Top

អ្នកនាំពាក្យ : លោកហ៊ុន ម៉ាណែត មិនបានចុះហត្ថលេខាលើឯកសារផ្តល់ជំនួយថវិកាទៅឱ្យប្រទេសតួកគីរងគ្រោះរញ្ជួយដី ជំនួសសម្តេចតេជោ ដូចការប្រឌិតរបស់វិទ្យុ VOD នោះឡើយ

អ្នកនាំពាក្យ : លោកហ៊ុន ម៉ាណែត មិនបានចុះហត្ថលេខាលើឯកសារផ្តល់ជំនួយថវិកាទៅឱ្យប្រទេសតួកគីរងគ្រោះរញ្ជួយដី ជំនួសសម្តេចតេជោ ដូចការប្រឌិតរបស់វិទ្យុ VOD នោះឡើយ

 

(ភ្នំពេញ)៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានចេញមកបញ្ជាក់ថា សេចក្តីថ្លែងការណ៍របស់ខ្លួនកាលពីថ្ងៃទី០៨ ខែកុម្ភៈ កន្លងទៅ មិនបានលើកឡើងថា លោកបណ្ឌិត ហ៊ុន ម៉ាណែត ចុះហត្ថលេខាផ្តល់ជំនួយទៅកាន់ប្រទេសតួកគី ជំនួសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានោះឡើយ។
ក្នុងសេចក្តីថ្លែងការណ៍នាយប់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣នេះ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានគូសបញ្ជាក់ថា ព័ត៌មានចុះផ្សាយដោយ VOD ថា លោកបណ្ឌិត ហ៊ុន ម៉ាណែត ចុះហត្ថលេខាផ្តល់ជំនួយទៅតួកគី ជំនួសសម្តេចតេជោ គឺជាការលើកឡើងរបស់អ្នកកាសែត ដែលគ្មានប្រភពព័ត៌មានពិតប្រាកដ។ ការចុះផ្សាយនោះ គឺជាព័ត៌មានចចាមអារ៉ាម និងជាព័ត៌មានប្រឌិតក្លែងក្លាយ ដែលបំផុសឡើងដោយអ្នកសារព័ត៌មានតែប៉ុណ្ណោះ។
សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន បានទុកពេលវេលា ៧២ម៉ោង ឱ្យសារព័ត៌មាន VOD សូមទោសជាសាធារណៈ ចំពោះការផ្សាយថា លោកបណ្ឌិត ហ៊ុន ម៉ាណែត ចុះហត្ថលេខាផ្តល់ជំនួយទៅតួកគី ជំនួសសម្តេច។
សម្តេចតេជោ បានណែនាំឱ្យលោក គី តិច ប្រធានមេធាវីរាជរដ្ឋាភិបាល ប្តឹងទៅកាន់តុលាការ បើសារព័ត៌មាន VOD មិនសូមទោសជាសាធារណៈទេនោះ៕

អត្ថបទដែលជាប់ទាក់ទង