ឃាត់ខ្លួនក្មេងស្ទាវ៣នាក់ ដែលបង្កជម្លោះ ជិះម៉ូតូកៀរគេអោយដួល និងយកដុំថ្មគប់ លើជនរងគ្រោះ ២នាក់
ឃាត់ខ្លួនក្មេងស្ទាវ៣នាក់ ដែលបង្កជម្លោះ ជិះម៉ូតូកៀរគេអោយដួល និងយកដុំថ្មគប់ លើជនរងគ្រោះ ២នាក់
ភ្នំពេញ ៖ កាលពីថ្ងៃទី ១១ ខែ កុម្ភៈ ឆ្នាំ ២០២៣ លោកវរសេនីយឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌប្ញស្សីកែវ បានអោយដឹងថា កម្លាំងល្បាតនៃប៉ុស្តិសង្កែទី២ បានឃាត់ខ្លួនក្មេងស្ទាវ៣នាក់ ដែលបង្កជម្លោះ ជិះម៉ូតូកៀរគេអោយដួល និងយកដុំថ្មគប់ លើជនរងគ្រោះ ២នាក់ នៅចំណុចផ្លូវ១៨០០ ភូមិទួលពពែ សង្កាត់ ទទួលសង្កែទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។
ក្មេងស្ទាវដែលកម្លាំងឃាត់ខ្លួននេះ មានឈ្មោះ ៖ ទី១-ឈ្មោះ យ៉ាហ្សៃនី ភេទប្រុស អាយុ១៦ឆ្នាំ ស្នាក់នៅភូមិច្រាំចំរះ សង្កាត់ច្រាំចំរះ ខណ្ឌឬស្សីកែវភ្នំពេញ។
ទី២-ឈ្មោះ ម៉ាត់ ម៉ាប់ ភេទប្រុស អាយុ១៨ឆ្នាំ ស្នាក់នៅភូមិខពីរសង្កាត់ច្រាំំរះទី 2 ខណ្ឌឫស្សីកែវរាជធានីភ្នំពេញ មុខរបរដឹកជញ្ជូន។ ទី៣-ឈ្មោះ ហ៊ីម រ៉ូសេត ភេទប្រុស អាយុ២២ឆ្នាំ ស្នាក់នៅផ្ទះជួលភូមិខពីរ សង្កាត់ច្រាំងចំរះ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ក្នុងនោះសមត្ថកិច្ចដងហូតវត្ថុតាងរួមមាន ៖ ម៉ូតូ០២ គ្រឿង មួយគ្រឿងម៉ាក ស្មាក់វី (smak v) ពពណ៍ស ស្លាក់លេខ ភ្នំពេញ 1BB 9813 និងមួយគ្រឿងទៀត ម៉ាកនិច (NET) ពពណ៍ស ពាក់ស្លាក់លេខ ភ្នំពេញ 1FC 0761។
ចំណែកជនរងគ្រោះ ទី១-ឈ្មោះ អៀង ម៉េងហួរ ភេទ ប្រុស អាយុ ១៤ឆ្នាំ មុខរបរជាងថ្នាំ ស្នាក់នៅ ភូមិត្រពាំងទទឹង សង្កាត់ ពន្ធសាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ រងរបួសស្រាល (កែងដៃខាងស្ដាំ និងប្រអប់ដៃខាងស្ដាំនិងត្រកៀកស្ដាំ) ។
ទី២-ឈ្មោះ តុន ស៊ីណេត អាយុ 16 ឆ្នាំមុខរបរកម្មករ ស្នាក់នៅភូមិទួលពពែទួលសង្កែទី 2 រាជធានីភ្នំពេញរងរបួសស្រាល(របួសកែងដៃឆ្វេង) ។ ជនរងគ្រោះទាំងពីររងរបួសដោយសារដួលម៉ូតូ។
ដំណេីររឿង ៖ មុនពេលកេីតហេតុ នៅវេលាម៉ោង ២០៖០០នាទី ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ ជនរងគ្រោះធ្វេីដំណេីរចេញពីផ្ទះ ជិះម៉ូតូមានគ្នា២នាក់ ដេីម្បីទៅហ្គ្រេនភ្នំពេញ ដើម្បីទិញអីហូប ជិះតាមផ្លូវ៥៩៧ លុះទៅដល់ផ្លូវបទចូលហ្គ្រេនភ្នំពេញ ស្រាប់តែមានភាគីម្ខាងទៀត ជិះម៉ូតូម៉ាកហុងដាសង់ មានគ្នាពីរនាក់ មកជិតខ្ញុំហើយមើលមុខ ហើយក៏បានជិះវ៉ា ជនរងគ្រោះទៅដល់មុខហ្គ្រេន ក៏បានទាញដុំថ្មគប់មកលើភាគីម្ខាងទៀត ប៉ុន្តែមិនត្រូវ ហើយបានជិះគេចមកតាមផ្លូវ១៨០០មកដល់ ទល់មុខហាងគ្រួសារសាច់អាំង ភូមិទួលពពែ សង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ ភាគីបង្កងបានជិះម៉ូតូ ពីក្រោយមកកៀរបណ្ដាលឱ្យដួល ស្របពេលកម្លាំងប៉ុស្តិ៍ កំពុងល្បាត ក៏បានឃាត់ខ្លួនជនសង្ស័យ មកសាកសួរនៅប៉ុស្តិ៍ នគរបាលរដ្ឋបាលទួលសង្កែទី២។
តាមចម្លើយសារភាពរបស់ជនសង្ស័យទាំងបីនាក់ មុនពេលកើតហេតុ ពួកគេបានជិះម៉ូតូ ២គ្រឿង ចេញពីព្រែកព្នៅ មកអង្គុយលេងនៅមុខហ្គ្រេនភ្នំពេញ ស្រាប់តែមានបក្សពួករបស់ខ្លួន មានគ្នាពីរនាក់ទៀត មកស្រែកថា មានគេដេញវ៉ៃខ្លួន ក៏នាំគ្នាជិះម៉ូតូដេញរកតាមវ៉ៃជនរងគ្រោះ មកដល់ចំណុចមុខគ្រួសារសាច់អាំង បានកៀរម៉ូតូជនរងគ្រោះដួល។ បញ្ជូនជនសង្ស័យទាំងបីនាក់ ទៅអធិការខណ្ឌឬស្សី ដើម្បីចាត់ការតាមនីវិធី ៕