ឃាត់ខ្លួនជនសង្ស័យ ៦នាក់ ពាក់ព័ន្ធករណីជួញដូរសារធាតុញៀន នៅព្រះសីហនុ
ឃាត់ខ្លួនជនសង្ស័យ ៦នាក់ ពាក់ព័ន្ធករណីជួញដូរសារធាតុញៀន នៅព្រះសីហនុ
(ព្រះសីហនុ)៖ ជនសង្ស័យ៦នាក់ ដែលពាក់ព័ន្ធនឹងករណីជួញដូរសារធាតុញៀន ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន នៅខេត្តព្រះសីហនុ កាលពីថ្ងៃទី៩-១០ ខែកុម្ភៈ ឆ្នាំ២០២៣។
ប្រតិបត្តិការនេះ ធ្វើឡើងតាមការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ និងដឹកនាំដោយ លោកវរសេនីយ៍ឯក អ៊ួង វុទ្ធី អធិការនគរបាលស្រុកព្រៃនប់។
ជនសង្ស័យបានចំនួន៦នាក់រួមមាន៖
ទី១៖ ឈ្មោះ រុំ ធារ៉ា ភេទប្រុស អាយុ៣៤ ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅ ភូមិ២ សង្កាត់១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
ទី២៖ ឈ្មោះ ជុំ ចំរើន ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅ ភូមិ សំរុង ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ ទី៣៖ ឈ្មោះលី ម៉ាត់ ភេទប្រុស អាយុ៣០ ឆ្នាំមុខរបរមិនពិតប្រាកដ មានទីលំនៅភូមិបន្ទាយប្រិយ ឃុំអណ្តូងថ្ម ស្រុកព្រៃនប់។
ទី៤៖ ឈ្មោះ ផន ឡយ ភេទប្រុស អាយុ៣០ ឆ្នាំមុខរបរមិនពិតប្រាកដ មានទីលំនៅភូមិចុងអូរ ឃុំសំរុង ស្រុកព្រៃនប់។
ទី៥៖ ឈ្មោះ លៀង គឹងអ៊ាង ភេទប្រុស អាយុ៣៩ឆ្នាំមុខរបរមិនពិតប្រាកដ មានទីលំនៅភូមិចុងអូរ ឃុំសំរុង ស្រុកព្រៃនប់។
ទី៦៖ ឈ្មោះ សុឹម វៃ ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិសំរុង ឃុំសំរុង (អនុវត្តដីកាបង្គាប់ឱ្យនាំខ្លួនលេខ ១២៣១ ចុះថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ របស់សាលាដំបូងខេត្តព្រះសីហនុ )។
ដកហូតវត្ថុតាងរួមមាន៖
– ម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀនចំនួន២៦កញ្ចប់
– ថ្នាំគ្រាប់ពណ៌ក្រហមសង្ស័យសារធាតុញៀនចំនួន០៧គ្រាប់
– ប្រភេទម្សៅក្នុងកញ្ចប់ពណ៌ខៀវសង្ស័យសារធាតុញៀនចំនួន១០កញ្ចប់។
– ទូរស័ព្ទដៃចំនួន០៧គ្រឿង
– ម៉ូតូ០១គ្រឿង
ជនសង្ស័យទាំង០៦នាក់នេះ ត្រូវបានកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕