លោកស្រី ញ៉ែម មរកត ចេញមុខ ប្រតិកម្មថា មនុស្សខ្លះឃុំគ្រងអារម្មណ៍ខ្លួនមិនបាន ដោយសារ តណ្ហា លោភលន់ កំហឹង ឈឺចាប់ ឈ្លើយ អំណួតអួតអាង (ទង្វើនេះប្រពន្ធដើម និងបក្សពួកបានក្លាយជាជនជាប់ទោសតាមក្រមព្រហ្មទណ្ឌ)
លោកស្រី ញ៉ែម មរកត ចេញមុខ ប្រតិកម្មថា មនុស្សខ្លះឃុំគ្រងអារម្មណ៍ខ្លួនមិនបាន ដោយសារ តណ្ហា លោភលន់ កំហឹង ឈឺចាប់ ឈ្លើយ អំណួតអួតអាង (ទង្វើនេះប្រពន្ធដើម និងបក្សពួកបានក្លាយជាជនជាប់ទោសតាមក្រមព្រហ្មទណ្ឌ)
ភ្នំពេញ ៖ លោកស្រី ញ៉ែម មរកត ចេញមុខ ប្រតិកម្មថា មនុស្សខ្លះឃុំគ្រងអារម្មណ៍ខ្លួនមិនបានដោយសារ តណ្ហា លោភលន់ កំហឹង ឈឺចាប់ ឈ្លើយ អំណួតអួតអាង ។ល។ ការនាំគ្នាទៅព្រួតវ៉ៃធ្វើបាប ទាញអាក្រាតថែមទៀត ជេរប្រមាថជនដទៃមិនមែនជាទង្វើល្អឡើយ។ ប្រដៅប្តី ប្រដៅប្រពន្ធ បើនៅមិនសុខមិនសប្បាយចិត្ត អស់ចិត្តក៏ចែកផ្លូវគ្នាតាមច្បាប់។
ទង្វើនេះប្រពន្ធដើម និងបក្សពួកបានក្លាយជាជនជាប់ទោសតាមក្រមព្រហ្មទណ្ឌ ហើយរងការស្តីបន្ទោស និងរងភាពអាម៉ាស់ជាងនារីរងគ្រោះទៅទៀត ! សុភាពស្រ្តីកុំយកតម្រាប់តាមពួកគាត់ ឃើញទេ ដំបូងវ៉ៃគេហើយបង្ហោះ ឥឡូវលុបអស់រលីង ចាំបាច់លុបធ្វើអ្វីបើតាំងខ្លួនជាក្រុមនារីក្លាហានប្រឡូកក្នុងពិភពគុន ។
រំលឹកព័ត៌មាន ! នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ ស្ត្រីម្ចាស់អាខោន facebook មួយឈ្មោះថា, (ស៊ន សុជាតិ) អាចមានកំហឹងពុះកញ្ជ្រោល បន្ទាប់ពីដឹងថាប្ដីរបស់ខ្លួនលួចលាក់មានស្រីកំណាន់ចិត្ត ព្រមទាំងតាមទាន់កំពុងនៅលើគ្រែជាមួយគ្នា។ ក៏បានថតជាវីដេអូ រួចបង្ហោះជាសាធារណៈ ជាការព្រមានចំពោះស្រីកំណាន់ប្ដី ក៏ដូចជាប្ដីរបស់ខ្លួន បង្ហោះចំនួនពីរដង។
ទីមួយ- ដោយបង្ហោះជាវីដេអូក្នុងបន្ទប់ដែលប្ដីនៅលើគ្រែជាមួយស្រី ដោយសរសេរយ៉ាងដូច្នេះថា, (បញ្ចេញវីដេអូ១នេះ ! សរសេរថា, ជូនចំពោះអាប្ដីចោលម្សៀតនិងមីស្រីយកប្តីគេ អ្នកឯងធ្វើអោយខ្ញុំឆ្អៀត គ្រប់រឿង )។
ទីពីរ- ស្រលាញ់ណាស់ប្តីការពារណាស់ប្តីតែអ្នកជាអ្នកធ្វើអោយញុំធ្វើដល់ថ្នាក់នេះ 10ឆ្នាំបានត្រឹមតែការឈឺចាប់ផិតក្បត់ទឹកភ្នែក តែចាប់ពីរម៉ោងដែលញុំយករូបអ្នកនិងមីស្រីថោកទាបនេះមកផុស ការឈឺចាប់របស់ញុំវាធូរស្រាលហើយ ញុំនិងរឹងមាំដើម្បីកូនៗទាំង២ ជូនចំពោះអាប្រុសក្បត់និងមីស្រីថោក ជួបគ្នានៅតុលាការ ។
សូមបញ្ជាក់ថា ចំពោះករណីនេះ ម្ចាស់គណនី facebook ឈ្មោះ ស៊ន សុជាតិ មិនបានបញ្ជាក់អំពីទីតាំងនិងឈ្មោះរបស់ប្ដី ឈ្មោះស្រីកំណាន់ចិត្តនៅឡើយទេ។ គ្រាន់តែជាសារគំរាម ហើយបង្ហាញនូវរូបអាសអាភាស ដែលស្ត្រីជាសាហាយស្មន់ អស់សំលៀកបំពាក់នៅក្នុងខ្លួន បានត្រឹមតែភួយបិទបន្តិចបន្តួច។
អំពើផិតក្បត់ បានកើតមានជាញឹកញាប់ នៅក្នុងសង្គម ដែលធ្វើឲ្យជីវិតគ្រួសារត្រូវជួបរឿងប្រេះឆា ហើយនៅក្នុងការបង្ហោះនេះផងដែរ។ ក៏មានការចូល Comments ជាច្រើនសំដៅទៅលើការវាយប្រហារ បុរសជាប្ដីដែលលួចមានស្រី និងស្ត្រីដែលជាសាហាយស្មន់របស់បុរសនោះយ៉ាងធ្ងន់ធ្ងរបំផុត ៕