Banner KNP Detail Top

អគ្គីភ័យបាននឹងកំពុងឆាបឆេះ យ៉ាងសន្ធោរសន្ធៅលើផ្ទះពលរដ្ឋជាប់ៗគ្នា ទាំងព្រឹក នៅបន្ទាយមានជ័យ

អគ្គីភ័យបាននឹងកំពុងឆាបឆេះ យ៉ាងសន្ធោរសន្ធៅលើផ្ទះពលរដ្ឋជាប់ៗគ្នា ទាំងព្រឹក នៅបន្ទាយមានជ័យ

បន្ទាយមានជ័យ: នៅ ថ្ងៃទី១៣ ខែកុម្ភ: ឆ្នាំ២០២៣ នេះ អគ្គីភ័យបាននឹងកំពុងឆាបឆេះយ៉ាងសន្ធោរសន្ធៅលើផ្ទះពលរដ្ឋជាប់ៗគ្នានៅផ្លូវជាតិលេខ៥ ខាងត្បូង ឬម្ខាងផ្លូវទល់មុខធនាគារអេស៊ីលីដាក្រុងប៉ោយប៉ែត ក្នុងភូមិអូរជ្រៅ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
ជាមួយគ្នានេះ កងកម្លាំងនគរបាល កងរាជអាវុធហត្ថ ទាហាន មន្ត្រីអាជ្ញាធរ ក្រុមសង្គ្រោះ និងរថយន្តពន្លត់អគ្គីភ័យជាង១០គ្រឿងក៏បាននឹងកំពុងពន្លត់ និងបញ្ជូនបន្ថែមពីខេត្ត និងស្រុកក្រុងនានាដើម្បីជួយអន្តរាគមន៍ ។
សមត្ថកិច្ចថា ភ្លើងបានចាប់ផ្តើមឆេះចេញពីផ្ទះតៀមរបស់ឈ្មោះលី តៀងសេង លក់គ្រឿងអគ្គីសនី អេឡិចត្រូនិក រាលទៅដល់ផ្ទះជិតខាងមួយចំនួនទៀត ដែលជាប្លុកលំនៅឋាន និងហាងអាជីវកម្មដ៏មមាញឹកមួយដែរក្នុងក្រុង ។ ទោះជាយ៉ាងណា មន្ត្រីថា ព័ត៌មានបឋមនេះនឹងត្រូវផ្ទៀងផ្ទាត់ក្នុងពេលបន្ទាប់ ។ លោកអ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោកគាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត និងមន្ត្រីកងកម្លាំងទាំង៣ប្រភេទ ក្រុមអ្នកជួយសង្គ្រោះ និងរថយន្តពន្លត់អគ្គីភ័យរបស់ផ្នែកឯកជន ក៏បានទៅដល់និងដឹកនាំប្រតិបត្តិការ ៕

អត្ថបទដែលជាប់ទាក់ទង