Banner KNP Detail Top

ប្តីសួស វីហ្សា ចេញប្រតិកម្មខ្លាំងៗ រឿងគេថាសម្តែងជាលែងលះគ្នា ដើម្បីទាក់ទាញចំណាប់អារម្មណ៍ បង្កការភ្ញាក់ផ្អើលខ្លំាង

ប្តីសួស វីហ្សា ចេញប្រតិកម្មខ្លាំងៗ រឿងគេថាសម្តែងជាលែងលះគ្នា ដើម្បីទាក់ទាញចំណាប់អារម្មណ៍ បង្កការភ្ញាក់ផ្អើលខ្លំាង


ភ្នំពេញ៖ ពេលនេះតារាសម្តែង ថមមី ដែលជាស្វាមីបានចេញមុខបញ្ជាក់ការពិតនៅពីក្រោយរឿងនេះហើយ។ សារខ្លីស្តីពីបទចម្រៀងរបស់អ្នកនាង សួស វីហ្សា ត្រូវបានបញ្ចេញមុននេះដែលធ្វើឲ្យគេមានការចាប់អារម្មណ៍ ហើយត្រូវបានបណ្តាញផ្សព្វផ្សាយមួយចំនួនលើកយកមកភ្ជាប់ថាជាករណីលែងលះគ្នា រហូតមានទស្សនិកជនខ្លះលើកឡើងថា ត្រឹមជាការសម្តែងដើម្បីទាក់ទាញចំណាប់អារម្មណ៍។
មុននេះទស្សនិកជនមានការភ្ញាក់ផ្អើលក្រោយពីដំណឹងនៃការចែកផ្លូវគ្នាដើររបស់អ្នកទាំងពីរត្រូវបានផ្សព្វផ្សាយពេញបណ្តាញសង្គម រហូតវាបានក្លាយជាប្រធានបទក្នុងការវែកញែកគ្នាខ្លាំងអំពីរឿងនេះ ខណៈដែលសិល្បករទាំងពីររូបក៏ត្រូវបានអ្នកលេងបណ្តាញសង្គមមួយចំនួនពេបជ្រាយរិះគន់ថាត្រឹមជាឆាកល្ខោនសម្តែងដើម្បីទាក់ទាញការចាប់អារម្មណ៍ច្រើនទៀតផង។ ដំណឹងនៃការផ្សាយថាពួកគេបានចែកផ្លូវគ្នាដើរក្រោយពីតារាចម្រៀង សួស វីហ្សា បានបញ្ចេញសារខ្លីមួយនៅលើបណ្តាញសង្គមហ្វេសប៊ុក ថា”អស់និស្ស័យនិងគ្នាហើយដើរផ្លូវរៀងខ្លួនចុះ”។ សារនេះត្រូវបានអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក បង្ហាញក្តីបារម្ភ និងទាញភ្ជាប់ទៅករណីនៃការចែកផ្លូវគ្នាដើរវាងនាង និងស្វាមី ខណៈដែលអ្នកលេងបណ្តាញសង្គមខ្លះបានលើកឡើងថាអាចជាអត្ថន័យនៃបទចម្រៀងថ្មីរបស់នាងក៏ថាបាន។ ប៉ុន្តែអ្វីដែលធ្វើឲ្យគេចាប់អារម្មណ៍ គឺមតិរិះគន់ថា អាចជាករណីនៃការសម្តែងដើម្បីទាក់ទាញការចាប់អារម្មណ៍តែប៉ុណ្ណោះ។ ដែលការលើកឡើងនេះហើយនាំឲ្យលោកថមមីជាស្វាមីចេញមុខភ្លាមៗតបទៅកាន់បណ្តាញផ្សព្វផ្សាយមួយចំនួនអំពីរឿងនេះ ខណៈ ដែលសួស វីហ្សា បានត្រឹមតែបង្ហាញអារម្មណ៍ហួសចិត្តនឹងការផ្សព្វផ្សាយជាច្រើននោះ។ លោក ថមមីបានបញ្ជាក់មុននេះអមទៅដោយការអស់សំណើចថា ការផ្សព្វផ្សាយនោះគឺជារឿងមិនពិត ហើយទំនាក់ទំនងរវាងលោក និងភរិយាគឺមិនមានអ្វីប្រែប្រួលឡើយ ហើយការបំពេញការងារក៏ធ្វើឡើងធម្មតាដែរ ខណៈដែលការសង្ស័យរបស់អ្នកផ្តេសផ្តាស និងការបញ្ចេញមតិមិនសមរម្យនាំឲ្យប៉ះពាល់លោក និងភរិយា។ លោកលើកឡើងថា៖ មើលហើយសើចចង់គាំង ហើយអាអ្នកខមមិននឹងចឹងទៀត ស្អីគេចង់ល្បីនាំគ្នាសម្តែងម៉េច ។ ប៉ារ៉ូលចម្រៀងគេទេលោកព្រះ ខ្ញុំនៅលក់ដីឡូតិ៍ធម្មតាទេ ប្រពន្ធកូនខ្ញុំនៅផ្ទះរកស៊ីធម្មតាដូចគ្នា តិចទៀតសង្ស័យប្រហែលបងប្អូនអ្នកមានសង្សារអីប្រយ័ត្នៗផងណា។ មានការចែករំលែក និងបញ្ចេញយោបល់ជាច្រើនទៀតជុំវិញការបញ្ចេញសារចុងក្រោយរបស់តារាសម្តែងខាងលើផងដែរ។
នៅមានសារហួសចិត្តមួយចំនួនទៀ តដែលលោកថមមីបានបញ្ចេញជាបន្តបន្ទាប់រហូតមុននេះលោកបានទាំងបញ្ចេញវីដេអូតបតទៅកាន់អ្នករិះគន់ខ្លះដែលគិតមិនល្អមកលើលោក និងភរិយាថាបានរួមគ្នាសម្តែងដើម្បីទាក់ទាញចំណាប់អារម្មណ៍នោះ៕

អត្ថបទដែលជាប់ទាក់ទង