ចាប់ដកហូតសម្ភារៈល្បែងស៊ីសងតាមប្រព័ន្ធអនឡាញ នៅហាងកាហ្វេ ៥ទីតាំង
ចាប់ដកហូតសម្ភារៈល្បែងស៊ីសងតាមប្រព័ន្ធអនឡាញ នៅហាងកាហ្វេ ៥ទីតាំង
ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ទីតាំងហាងលក់កាហ្វេបង្កប់ល្បែងស៊ីសងតាមប្រព័ន្ធអនឡាញប្រភេទឡូតូ ដែលគ្មានច្បាប់អនុញ្ញាតចំនួន៦ ទីតាំង ស្ថិតនៅក្នុងមូលដ្ឋានសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ត្រូវបានអាជ្ញាធរចុះបង្ក្រាបចាប់ដកហូតសម្ភារមួយចំនួន ។
ដោយអនុវត្តតាមប្រសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងក្រោមការបញ្ជាផ្ទាល់របស់លោក សក់ ច័ន្ធកញ្ញារិទ្ធ អភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យឱ្យបង្ក្រាបទាំងអស់រាល់ល្បែងស៊ីសងគ្រប់ប្រភេទ។ ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋរាយការណ៍សម្ងាត់ថាមានទីតាំងលក់កាហ្វេមួយចំនួននៅក្នុងមូលដ្ឋានសង្កាត់ចោមចៅទី៣ បានលួចដាក់បង្កប់ល្បែងស៊ីសងប្រភេទអនឡាញទេីបកម្លាំងសង្កាត់ចុះពិនិត្យជាក់ស្តែងតែម្តង។
ក្រោយពិនិត្យជាក់ស្តែងទីតាំងខាងលេីមិនមានលិខិតអនុញ្ញាតឱ្យបើកអាជីវកម្មល្បែងស៊ីសង ទេីបធ្វេីលិខិតកិច្ចសន្យាបញ្ឈប់រាល់ការបេីកល្បែងស៊ីសងខុសច្បាប់លេីម្ចាស់ទីតាំង រួចដកហូតសម្ភារ កុំព្យូទ័របេីកបញ្ចាំងល្បែងស៊ីសងសរុបចំនួន៧គ្រឿងនិងសម្ភារៈមួយចំនួនទៀតយកមករក្សាទុកនៅសាលាសង្កាត់បណ្តោះអាសន្ន៕