Banner KNP Detail Top

ឃាត់ខ្លួនជនសង្ស័យ ពាក់ព័ន្ធករណីប្រេីប្រាស់សារធាតុញៀន

ឃាត់ខ្លួនជនសង្ស័យ ពាក់ព័ន្ធករណីប្រេីប្រាស់សារធាតុញៀន

ភ្នំពេញ៖ នោថ្ងៃទី១៤ខែកុម្ភៈឆ្នាំ២០២៣នេះ ស្ថិតនៅភូមិចំការឪឡឹក០២សង្កាត់កាកាបទី២ខណ្ឌពោធិ៍សែនជ័យ លោកវរសេនីយ៍ឯក ម៉ន វុធី អធិការនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យបានដឹកនាំលោក អធិការរង នាយប៉ុស្តិ៍និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀតសហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពសង្កាត់ចុះធ្វើរដ្ឋបាល ឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ពាក់ព័ន្ធករណីប្រេីប្រាស់សារធាតុញៀន។
ដោយដកហូតវត្ថុតាំងរួមមាន ៖ ម្ស៉ៅសក្រាមថ្លាសង្ស័យជាសារធាតុញៀនចំនួន០៦កញ្ចប់ និងសំភារៈមួយចំនួនទៀត។
ជនសង្ស័យទី១ឈ្មោះងួន រ៉ាវី ភេទប្រុសអាយុ៤១ឆ្នាំ មុខរបរសន្តិសុខ ទី២ឈ្មោះវន ទិត្យ ភេទប្រុសអាយុ២៧ឆ្នាំ មុខរបរជាងភ្លេីង ទី៣ឈ្មោះ យាង ម៉េងស្រ៊ាង ភេទប្រុសអាយុ៤២ឆ្នាំ មុខរបរជាងផ្សារដែក។ ជនសង្ស័យត្រូវកម្លាំងនគរបាលនៃអធិការខណ្ឌកំពុងសាកសួរដេីម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការតាមផ្លូវច្បាប់៕

អត្ថបទដែលជាប់ទាក់ទង