Banner KNP Detail Top

ល្បិចបោក អំពើទុច្ចរិត នៃជនសង្គមងងឹត បានប្រើប្រាស់គ្រប់ធ្យោបាយ តាមរយៈ ផេក ហ្វេសប៊ុក ផ្សព្វផ្សាយ ជាការទាក់ទាញ ងាយធ្វើអោយប្រជាពលរដ្ឋ ដែលខ្វះខាត ជឿជាក់ ទុកចិត្ត

ល្បិចបោក អំពើទុច្ចរិត នៃជនសង្គមងងឹត បានប្រើប្រាស់គ្រប់ធ្យោបាយ តាមរយៈ ផេក ហ្វេសប៊ុក ផ្សព្វផ្សាយ ជាការទាក់ទាញ ងាយធ្វើអោយប្រជាពលរដ្ឋ ដែលខ្វះខាត ជឿជាក់ ទុកចិត្ត

ភ្នំពេញ : ល្បិចបោក អំពើទុច្ចរិត នៃជនសង្គមងងឹត បានប្រើប្រាស់គ្រប់ធ្យោបាយ តាមរយៈ ផេក ហ្វេសប៊ុក ផ្សព្វផ្សាយ ជាការទាក់ទាញ ងាយធ្វើអោយប្រជាពលរដ្ឋ ដែលខ្វះខាត ជឿជាក់ ទុកចិត្ត ខណៈបញ្ជាក់ថា, កម្ចីប្រាក់ដោយមិនចាំបាច់ដាក់របស់បញ្ចាំ ផ្តល់សេវារហ័សទាន់ចិត្ត ទីបំផុត ! ពួកនេះបោកតាមរយៈ facebook ប្រព័ន្ធ Telegram ដោយអោយអ្នកជឿធ្វើតាមការណែនាំ របស់គេតាម ប្រព័ន្ធ Telegram នោះ ។
សូមបញ្ជាក់ថា, Page ( LOAN KH ) បានផ្សព្វផ្សាយជាល្បិចបោកថា, ( ក្រៅពីផ្តល់ជូនឥណទានសម្រាប់ចាប់ផ្តើមអាជីវកម្ម ឬ ពង្រីកអាជីវកម្ម កំពុងផ្តល់ជូនប្រាក់កម្ចីដើម្បីគាំទ្រដល់ដំណើរអាជីវកម្មរបស់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជាផងដែរ ព័ត៌មានបន្ថែមសូមទាក់ទងមកខាងក្រុមហ៊ុនតាមរយះតេលេក្រាម https://t.me/loankh1688 ) ។
គេផ្សព្វផ្សាយបន្តបន្ទាប់ថា, *សូមស្វាគមន៍មកកាន់ក្រុមហ៊ុន(LOAN KH ប្រាក់កម្ចី )
មានផ្ដល់សេវាកម្មប្រាក់កម្ចីរហ័សទាន់ចិត្តកម្ចីសម្រាប់អាជីវកម្ម – អ្នកធ្វើការ ឬអ្នករកស៊ីដែលកំពុងខ្វះខាត“អត្រាការប្រាក់១%” “ព័ត៌មានបន្ថែមសូមទាក់ទងមកខាងក្រុមហ៊ុនតាមរយះតេលេក្រាម https://t.me/loankh1688
*សូមស្វាគមន៍មកកាន់ក្រុមហ៊ុន(LOAN KH ប្រាក់កម្ចី )
មានផ្ដល់សេវាកម្មប្រាក់កម្ចីរហ័សទាន់ចិត្ត
កម្ចីសម្រាប់អាជីវកម្ម – អ្នកធ្វើការ ឬអ្នករកស៊ីដែលកំពុងខ្វះខាត
“អត្រាការប្រាក់១%”
“ព័ត៌មានបន្ថែមសូមទាក់ទងមកខាងក្រុមហ៊ុនតាមរយះតេលេក្រាម https://t.me/loankh1688 ។
តាមរយៈវិធីបោក ដោយបង្ហាញអាជ្ញាបណ្ណ ក្រុមហ៊ុន បង់បាតង់ក្រុមហ៊ុន ឯកសារផ្សេងៗ ឈានដល់អតិថិជន ទុកចិត្ត ចង់ខ្ចីប្រាក់ មានន័យថាចូលក្នុងអន្ទាក់ក្រុមទុច្ចរិតទាំងនេះ ឆក់ឱកាសយកលុយ ផុយ !
លោក វ៉ា រតនា អ្នកខេត្តសៀមរាបម្នាក់ បានរៀបរាប់ថា, ខ្ញុំដឹងថា, ខាងផេក ( LOAN KH ) គាត់បោកដែរ ប៉ុន្តែខ្ញុំចង់ដឹង និងតាមដាន ក៏សម្រេចចិត្តសាកល្បងខ្ចីចំនួន 5 ពាន់ដុល្លារ ក្នុងអត្រាការប្រាក់មួយភាគរយ ។ ក្រោយមកខាង( LOAN KH ) បានតម្រូវឲ្យខ្ញុំផ្ដល់អត្តសញ្ញាណប័ណ្ណ ផ្ដល់លេខគណនី ធនាគារ ហើយមិនត្រូវការដាក់របស់បញ្ចាំឡើយ។ គេត្រូវតម្រូវឲ្យបង់ប្រាក់ចំនួន 150 ដុល្លារដំបូង ដើម្បីជាសេវាបំពេញបែបបទធ្វើកិច្ចសន្យាក្នុងការខ្ចីប្រាក់ ឆ្លើយឆ្លងតាមប្រព័ន្ធ Telegram ដោយគេបញ្ជាក់ថា, ពួកគេជាបុគ្គលិករបស់ក្រុមហ៊ុនហ្នឹង និងបង្ហាញកាតបុគ្គលិក បង្ហាញរូបថត បង្ហាញអត្តសញ្ញាណប័ណ្ណ ប៉ុន្តែធាតុពិតមិនដឹងជាពួកគេយករូបថតអ្នកណាមកបង្ហាញទេ។
លោក វ៉ា រតនា បានបន្តថា, បន្ទាប់ពីលោកបានបង់ចំនួន 150 ដុល្លាររួច តាមរយៈគណនីវីង ខាង( LOAN KH ) ក៏បានបញ្ជាក់បន្ថែមថា, ឯកសារដែលត្រូវទទួលប្រាក់បានធ្វើរួចរាល់ និងសូមបង់ប្រាក់ចំនួន 500 ដុល្លារបន្ថែមទៀត ដើម្បីទទួលបានលេខកូដចំនួន 6 ខ្ទង់ក្នុងការបើកប្រាក់។ ក្នុងនោះគេផ្ញើសារយ៉ាងដូច្នេះថា, ( លេខសម្ងាត់៦ខ្ទង់របស់លោកអ្នក 369874 សូមបញ្ចូល លេខសម្ងាត់នៅកន្លែងដកទឹកប្រាក់ ) សារធ្វើឡើងនៅថ្ងៃ(2023-02-13 15:12:30) ។
ពេលដាក់លុយគេហើយ ក៏បន្តផ្ញើសារបន្តថា, ( លោកអ្នកបានបង់ថ្លៃសេវាលេខសម្ងាត់បានដោយជោជ័យ សូមធ្វើការរង់ចាំប្រព័ន្ធកំពុងដំណើការជូន ) សារធ្វើឡើងនៅថ្ងៃ 2023-02-13 11:11:23 ។
ក្រោយមកគេមានបច្ចេកទេសបោកយកលុយបន្ថែមទៀតដោយផ្ញើរសារមកថា, ( ដើម្បីទទួលបានលេខសម្ងាត់ ៦ខ្ទង់ ដកទឹកប្រាក់ ចូលក្នុង គណនីរបស់លោកអ្នក សូមធ្វើការ បង់ថ្លៃសេវាលេខសម្ងាត់ 500$ ក្រោយពេលបង់រួចរាល់នឹងទទួលបានលេខសម្ងាត់៦ខ្ទង់ គណនីវីង : 096-494-2715 ឈ្មោះ គណនី KH KH ។ នេះជាល្បិចយកលុយចំនួន 500 ដុល្លារទៀត។ ដោយគេបោកប្រាស់ថា, បើប្រគល់ 500 ដុល្លារទៀត ខាងក្រុមហ៊ុននិងបង់ប្រាក់ចំនួន 5.000 ដុល្លារ ចូលក្នុងគណនេយ្យរបស់អតិថិជនជាស្វ័យប្រវត្តិ ទីបំផុតក្រុមហ៊ុននេះបោកទាំងស្រុង គឺបិទប្រព័ន្ធអនឡាញតែម្ដង ។

ពាក់ព័ន្ធក្នុងករណីនេះ សារព័ត៌មាននៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ មិនអាចទាក់ទងសុំការបំភ្លឺបានទេ ខណៈលេខគ្រប់ប្រព័ន្ធ ដែលពួកគេយកមកប្រើបោកអតិថិជន ត្រូវបានបិទ។ ក្នុងនោះសូម្បីតែអ្នករងគ្រោះ ក៏បាននិយាយថា, ពេលបានទទួលប្រាក់ហើយ ពួកគេបិទលេខទូរសព្ទ បិទអនឡាញតាមប្រព័ន្ធ Telegram និងប្លុក facebook យើងចោលតែម្តង។

ជុំវិញបញ្ហានេះ សូមសមត្ថកិច្ចនគរបាលជំនាញ របស់អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យានៃអគ្គស្នងការនគរបាលជាតិ ក៏ដូចជាក្រុមប្រតិកម្មរហ័សរបស់ស្នងការដ្ឋានរាជធានី-ខេត្ត និងខាងបច្ចេកទេសក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍ មេត្តាធ្វើការស៊ើបអង្កេត ស្រាវជ្រាវ រកឲ្យឃើញនូវក្រុមជនសង្គមងងឹត ដែលកំពុងប្រើប្រាស់គ្រប់មធ្យោបាយបោកប្រាស់ប្រជាពលរដ្ឋ តាមរយៈ ផេក facebook ប្រព័ន្ធ Telegram ក្នុងការផ្សព្វផ្សាយទាក់ទាញប្រជាពលរដ្ឋធ្វើឲ្យគាត់បាត់បង់ថវិកាយ៉ាងច្រើននោះ៕

អត្ថបទដែលជាប់ទាក់ទង