លោក ហួត ពិសិដ្ឋ អធិការរងនគរបាលខណ្ឌចំការមន ប្រឈមមុខនឹងការបណ្តេញចេញពីក្របខណ្ឌនគរបាលជាតិ ពាក់ព័ន្ធករណីគ្រឿងញៀន
លោក ហួត ពិសិដ្ឋ អធិការរងនគរបាលខណ្ឌចំការមន ប្រឈមមុខនឹងការបណ្តេញចេញពីក្របខណ្ឌនគរបាលជាតិ ពាក់ព័ន្ធករណីគ្រឿងញៀន
ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់អគ្គស្នងការដ្ឋាននគរបាលជាតិបានប្រាប់ថា លោកវរសេនីយ៍ទោ ហួត ពិសិដ្ឋ អធិការរង នៃអធិការដ្ឋាននគរបាលខណ្ឌចំការមន ប្រឈមមុខនឹងការបណ្តាញចេញពីក្របខណ្ឌនគរបាលជាតិ។
បើតាមប្រភពព័ត៌មានបានឲ្យដឹងថា កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ កម្លាំងរបស់មន្ទីរប្រឆាំងគ្រឿងញៀន បានធ្វើការឃាត់ខ្លួនលោក ហួត ពិសិដ្ឋ អធិការរង នៃអធិការដ្ឋាននគរបាលខណ្ឌចំការមន នៅចំណុចផ្ទះសំណាក់យីហោ ចំប៉ាមាស ស្ថិតក្នុងសង្កាត់បឹងកេងកង៣ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ បន្ទាប់ពីឃាត់ខ្លួនកម្លាំងជំនាញបាននាំមកកាន់មន្ទីរប្រឆាំងគ្រឿងញៀន និងធ្វើតេស្តទឹកនោមស្វែងរកសារធាតុញៀន ជាលទ្ធផលវិជ្ជមាន (មានសារធាតុញៀន)។ បន្ទាប់មកកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន បានធ្វើការប្រគល់ លោក ហួត ពិសិដ្ឋ មកការិយាល័យប្រឆាំងគ្រឿងញៀន ដើម្បីធ្វើការសាកសួរបន្ត។
ប្រភពបានបន្ដទៀតថា មកដល់ពេលនេះ កម្លាំងជំនាញកំពុងតែបំពេញបែបបទដើម្បីបណ្តេញលោកវរសេនីយ៍ទោ ហួត ពិសិដ្ឋ អធិការរង នៃអធិការដ្ឋាននគរបាលខណ្ឌចំការមន ចេញពីក្របខណ្ឌនគរបាលជាតិ។ លោក ហួត ពិសិដ្ឋ ពេលនេះត្រូវបានសមត្ថកិច្ចបញ្ជូនទៅមណ្ឌលផ្តាច់គ្រឿងញៀន ឪកាសខ្ញុំ ៕