Banner KNP Detail Top

គ្រោះថ្នាក់ចរាចរណ៍ ម៉ូតូកង់៣ មួយគ្រឿង ខណៈម្ចាស់ឈប់ចតតាមផ្លូវឈប់បត់ជើងតូច ស្រាប់តែមានរថយន្ត១គ្រឿង ទៅបុកពីក្រោយ បណ្តាលឲ្យក្រឡាប់ចូលទៅក្នុងព្រៃ ចុងក្រោយហួសចិត្ត

គ្រោះថ្នាក់ចរាចរណ៍ ម៉ូតូកង់៣ មួយគ្រឿង ខណៈម្ចាស់ឈប់ចតតាមផ្លូវឈប់បត់ជើងតូច ស្រាប់តែមានរថយន្ត១គ្រឿង ទៅបុកពីក្រោយ បណ្តាលឲ្យក្រឡាប់ចូលទៅក្នុងព្រៃ ចុងក្រោយហួសចិត្ត

ភ្នំពេញ ៖ កាលពី ថ្ងៃទី៤ ខែមករា ឆ្នាំ២០២៣ នៅតាមបណ្តោយផ្លូវបេតុងបឹងតាម៉ាត ស្ថិតនៅក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ម៉ូតូកង់បីនោះពណ៍សគ្មានស្លាកលេខ ជាកម្មសិទ្ធិរបស់បុរសម្នាក់ឈ្មោះ ជាតិ ហៅគ្រុឌ អាយុ៣៩ឆ្នាំ មុខរបររត់ម៉ូតូកង់៣ ស្នាក់នៅក្នុងភូមិកើតហេតុខាងលើនោះដែរ។ នៅមុនពេលកើតហេតុបុរសអ្នករត់ម៉ូតូកង់៣ម្នាក់នេះ រួមជាមួយបុរសម្នាក់ទៀតដែលត្រូវជាប្អូនធម៌ បានបើកម៉ូតូកង់៣ធ្វើដំណើរចេញពីម្តុំអតីតស្ពានដែកចំការដូងទៅផ្ទះ។ លុះពេលទៅដល់ត្រង់ចំណុចកើតហេតុនេះ ក៏បានឈប់ម៉ូតូកង់៣ ចុះទៅបត់ជើងតូចស្របពេលនោះក៏មានរថយន្តមិនចាំម៉ាក១គ្រឿងទៅបុកពីក្រោយ បណ្ដាលឲ្យម៉ូតូកង់៣របស់គាត់ក្រឡាប់ចូលក្នុងព្រៃក្បែរផ្លូវ រងការខូចខាត យ៉ាងដំណំ។ រថយន្តនេះ បានបើករត់ បន្ទាប់មកបុរសអ្នករត់កង់៣និងប្អូនប្រុសធម៌បាននាំគ្នារត់ដេញតាមក្រោយរថយន្ត ដើម្បីឃាត់ឲ្យឈប់ដោះស្រាយគ្នា ប៉ុន្តែរត់តាមអត់ទាន់ហើយរថយន្តនេះ បានបើកចូលទៅក្នុងបុរីមួយនៅក្បែរនោះបាត់។
ប្រភពព័ត៌មានបានបញ្ជាក់ប្រាប់ថា ពួកគាត់ក៏បានរត់ទៅតាមដល់មាត់ច្រកចូលបុរីតែក្រុមសន្តិសុខឃាត់មិនឲ្យចូល បន្ទាប់មកបាននាំគ្នាឈរចាំមើលនៅមាត់ច្រកចេញពីបុរី រយៈពេលប្រមាណជាងកន្លះម៉ោងមិនឃើញរថយន្តនោះចេញមកវិញសោះ ទើបនាំគ្នាដើរត្រលប់ក្រោយទៅកន្លែងម៉ូតូកង់៣របស់ខ្លួនដែលក្រឡាប់នោះវិញ ។ ប៉ុន្តែពេលទៅដល់កន្លែងកើតហេតុ ស្រាប់តែហួសចិត្ត ម្យ៉ាងខ្លួនត្រឡប់មកវិញ ស្រាប់តែឃើញកង់៣បាត់កង់និងអាគុយអស់ ពុំដឹងថា ជនណាម្នាក់ទៅលួចដោះយកបាត់នោះទេ បន្ទាប់មកទើបទៅដាក់ពាក្យប្ដឹងនៅប៉ុស្តិ៍ដង្កោ ដើម្បីឲ្យនគរបាលជួយធ្វើការស្រាវជ្រាវរកមុខក្រុមចោរចាប់ខ្លួនយកមកផ្ដន្ទាទោសតាមច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង