Banner KNP Detail Top

សមត្ថកិច្ចចាប់បុរសម្នាក់ ប្រើល្បិចក្លែងខ្លួន ជាមន្ត្រីឥណទានធនាគារ ឆបោកប្រាក់ពីស្ត្រីម្នាក់ អស់ជាង ៤ពាន់ដុល្លារ

សមត្ថកិច្ចចាប់បុរសម្នាក់ ប្រើល្បិចក្លែងខ្លួន ជាមន្ត្រីឥណទានធនាគារ ឆបោកប្រាក់ពីស្ត្រីម្នាក់ អស់ជាង ៤ពាន់ដុល្លារ

ភ្នំពេញ៖ នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ ប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងធំខាងជើង បានទទួលពាក្យបណ្ដឹង ០១ច្បាប់ពីឈ្មោះ សោម បុល ភេទស្រី អាយុ ៥១ ឆ្នាំ រស់នៅភូមិសំរ៉ង ឃុំត្រពាំងធំខាងជើង ស្រុកត្រាំកក់ ខេត្តតាកែវ បានប្ដឹងទៅលើឈ្មោះ ជិន សុខជា ហៅសុផលភេទប្រុស អាយុ ៣១ ឆ្នាំ មានទីលំនៅនៅភូមិហង់ហេង ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ ពីបទប្រើល្បិចក្លែងខ្លួនជាមន្ត្រីឥណទានធានាគាឆបោកប្រាក់របស់គាត់អស់ចំនួន ៤១៤០ដុល្លារអាមេរិក កាលពីកំឡុងខែវិច្ឆិកា និងខែធ្នូ ឆ្នាំ២០២២ ។
ក្រោយពីទទួលបានពាក្យបណ្ដឹងរបស់ជនរងគ្រោះ និងមានបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ ស្នងការ និងដឹកនាំសម្របសម្រួលដោយ ឯកឧត្តម ព្រះរាជអាជ្ញា នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង ១៦៖០០ នាទី សមត្ថកិច្ចយើងបានធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ ជិន សុខជា ហៅសុផល មកអធិការដ្ឋាននគរបាលស្រុកត្រាំកក់ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងទៅតាមនីតិវិធី បញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តតាកែវ ៕

អត្ថបទដែលជាប់ទាក់ទង