Banner KNP Detail Top

បង្ក្រាបមុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿងញៀន នៅភូមិអញ្ចាញ ឃុំជើងគួន ស្រុកសំរោង នៅតាកែវ

ខេត្តតាកែវ ៖ កាលពី ថ្ងៃទី២ ខែមករា ឆ្នាំ២០២៣កន្លងទៅ បង្ក្រាបបទល្មើស សហការជាមួយកម្លាំងមូលដ្ឋានស្រុកសំរោង និងស្រុកព្រែកប្បាស បានចុះបង្ក្រាបមុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿងញៀ.ន នៅភូមិអញ្ចាញ ឃុំជើងគួន ស្រុកសំរោង ។


សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ គឺឈ្មោះ សុខ លីហួរ ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅក្នុងភូមិ ឃុំខាងលើ និងឈ្មោះ ពៅ ដារ៉ា ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិស្វាយចេក ឃុំជើងគួន ។ ជាមួយនឹងការចាប់ឃាត់ខ្លួននេះ សមត្ថកិច្ចក៏បានចាប់យកវត្ថុតាងមាន គ្រឿងញៀ.នចំនួន៣កញ្ចប់ធំ ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀ.ន១គ្រឿង សម្ភារៈសម្រាប់ជក់ថ្នាំញៀ.ន និងសម្ភារៈវេចខ្ចប់មួយចំនួន ទូរស័ព្ទចំនួន២គ្រឿង ។


នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយថា ថ្នាំញៀនដែលសមត្ថកិច្ចដកហូតនេះ គឺពួកគេទិញពីឈ្មោះ ឃុនណា ភេទប្រុស អាយុប្រហែល២៩ឆ្នាំ រស់នៅភូមិព្រៃភ្ញី ឃុំព្រៃផ្ដៅ ស្រុកព្រៃកប្បាស ។


ក្រោយពីទទួលបានចម្លើយសារភាពនេះ នៅវេលាម៉ោងប្រមាណ៥និង១០នាទីល្ងាចថ្ងៃដដែលនោះ សមត្ថកិច្ចក៏បន្តទៅឃាត់ខ្លួន ឈ្មោះ គៀ ឃុនណា ម្នាក់ទៀត និងបានដកហូតវត្ថុតាងមានគ្រឿងញៀ.ន១កញ្ចប់ធំ ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀ.នចំនួន២គ្រឿង សម្ភារៈចូកថ្នាំញៀន ចំនួន២ សម្ភារៈវេចខ្ចប់ថ្នាំញៀ.ន សម្ភារៈជក់ថ្នាំញៀ.ន និងទូរស័ព្ទ១គ្រឿង ។ ជនសង្ស័យបានសារភាពថា ពួកគេពិតជាបានរកស៊ីជួញដូគ្រឿងញៀ.នប្រាកដមែន ។
ជនសង្ស័យទាំង៣នាក់រួមនឹងវត្ថុតាង ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តនៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣ ៕

អត្ថបទដែលជាប់ទាក់ទង