Banner KNP Detail Top

ចាប់ខ្លួនជនសង្ស័យម្នាក់ ជាប់ពាក់ព័ន្ធករណីប៉ុនប៉ងផ្តាច់ជីវិតគ្រូបង្រៀន ដោះស្រាយគំនុំចាស់

ចាប់ខ្លួនជនសង្ស័យម្នាក់ ជាប់ពាក់ព័ន្ធករណីប៉ុនប៉ងផ្តាច់ជីវិតគ្រូបង្រៀន ដោះស្រាយគំនុំចាស់

ខេត្តព្រៃវែង ៖ ចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាប់ពាក់ព័ន្ធករណីប៉ុនប៉ងផ្តាច់ជីវិតគ្រូបង្រៀន ក្នុងគោលបំណងដោះស្រាយគំនុំចាស់ តែទីបំផុតមិនអាចគេចពីសំណាញ់ច្បាប់បានឡើយ កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣ ។ ជនសង្ស័យនេះ មានឈ្មោះ ហ៊ន សុផាត ភេទប្រុស អាយុ៤៣ឆ្នាំ រស់នៅភូមិលេខ៤ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង មុខរបរមិនពិតប្រាកដ (ចេញចូលទៅរកស៊ីនៅប្រទេសថៃ)។ ចំណែកជនរងគ្រោះវិញមានឈ្មោះ ទេស តុលា ភេទប្រុស អាយុ៣៩ឆ្នាំ មានទីលំនៅភូមិលេខ៤ សង្កាត់កំពង់លាវ ក្រុង-ខេត្តព្រៃវែង មុខរបរជាគ្រូបង្រៀន។
ករណីប៉ុនប៉ងបាញ់សម្លាប់មនុស្សតែមិនបានសម្រេច ស្ថិតនៅចំណុចផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិលេខ៤ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង។ ជនសង្ស័យមានគំនុំជាមួយជនរងគ្រោះ ដោយកន្លងមក ពួកគេទាំងពីរជាមនុស្សរស់នៅផ្ទះជាប់របងគ្នា និងធ្លាប់មានទំនាស់ឈ្លោះប្រកែកប្តឹងផ្តល់គ្នាទៅវិញទៅមក និងបានធ្វើកិច្ចសន្យាបញ្ចប់រឿងរួចរាល់អស់ហើយ។ ក្រោយមកជនសង្ស័យក៏បានលែងលះគ្នាជាមួយប្រពន្ធតាមសេចក្តីសម្រេចរបស់តុលាការចប់សព្វគ្រប់ទៀតផង ហើយរាល់ថ្ងៃនេះជនសង្ស័យបានទៅធ្វើការងាររកស៊ីនៅប្រទេសថៃ និងចេញចូលទៅវិញទៅមក ព្រមទាំងបានមកមើលកូនជាបន្តបន្ទាប់ដែរ។


លុះនៅថ្ងៃកើតហេតុ ជនសង្ស័យបានមកលេងផ្ទះអតីតប្រពន្ធ ពេលនោះក៏ជួបជនរងគ្រោះ ហើយជនសង្ស័យក៏បានបាញ់ប្រហារប៉ុនប៉ងសម្លាប់គ្រូបង្រៀន (ជនរងគ្រោះ) តែម្តង តែមិនបានសម្រេច ដោយសារជនរងគ្រោះបានទាញទ្វារបិទទាន់។
អំពើបាញ់ប្រហារនេះ លោកឧត្តមសេនីយ៍ទោ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានបញ្ជាទៅស្នងការរងទទួលផែននគរបាលព្រហ្មទណ្ឌ ឲ្យដឹកនាំកម្លាំងចុះសហការជាមួយនគរបាលមូលដ្ឋានក្រុងព្រៃវែង ដើម្បីស្រាវជ្រាវ និងស្វែងរកចាប់ខ្លួន ខ្មាន់កាំភ្លើងនាំមកផ្តន្ទាទោសតាមផ្លូវច្បាប់។ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ រួមទាំងវត្ថុតាង និងកំពុងកសាថសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាមនីតិវិធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង