Banner KNP Detail Top

សម្រេចផ្តន្ទាទោសទៅលើជនជាប់ចោទ ៨នាក់ ដាក់ពន្ធនាគារក្នុងម្នាក់ៗពី១២ទៅ៣៥ឆ្នាំ ពាក់ព័ន្ធករណីរក្សាទុក ដឹកជញ្ជូន និងជួញដូរគ្រឿងញៀនជាង៤៤គីឡូក្រាម ដោយឡែកជនសង្ស័យ ៣នាក់ រួចផុតពីការចោទប្រកាន់ និងបានដោះលែងឲ្យមានសេរីភាព

សម្រេចផ្តន្ទាទោសទៅលើជនជាប់ចោទ ៨នាក់ ដាក់ពន្ធនាគារក្នុងម្នាក់ៗពី១២ទៅ៣៥ឆ្នាំ ពាក់ព័ន្ធករណីរក្សាទុក ដឹកជញ្ជូន និងជួញដូរគ្រឿងញៀនជាង៤៤គីឡូក្រាម ដោយឡែកជនសង្ស័យ ៣នាក់ រួចផុតពីការចោទប្រកាន់ និងបានដោះលែងឲ្យមានសេរីភាព

ភ្នំពេញ ៖ កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ បានប្រកាសសាលក្រមសម្រេចផ្តន្ទាទោសទៅលើជនជាប់ចោទចំនួន៨នាក់ ដាក់ពន្ធនាគារក្នុងម្នាក់ៗពី១២ទៅ៣៥ឆ្នាំ ពាក់ព័ន្ធករណីរក្សាទុក ដឹកជញ្ជូន និងជួញដូរគ្រឿងញៀ.នជាង៤៤គីឡូក្រាម ដែលប្រព្រឹត្តនៅរាជធានីភ្នំពេញ។ ដោយឡែកជនសង្ស័យ៣នាក់ សាលក្រមសម្រចឲ្យរួចផុតពីការចោទប្រកាន់ និងបានដោះលែងឲ្យមានសេរីភាពវិញ។
ជនជាប់ចោទនេះ រួមមាន ៖ ១- ឈ្មោះ សុខ គន្ធា ភេទស្រី អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ, ២- ឈ្មោះ សុខ ទឹង ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ, ៣- ឈ្មោះ LAM HONG PHUNG ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិវៀតណាម, ៤- ឈ្មោះ យឿន សារ៉ុម ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ ដាក់ពន្ធនាគារម្នាក់ៗកំណត់១២ឆ្នាំ និងពិន័យជាប្រាក់ចូលថវិការរដ្ឋ ម្នាក់៤០លានរៀល ពីបទ.ជួញដូរ រក្សាទុក ដោយខុសច្បាប់នូវសារធាតុញៀ.ន ព្រោះទាំង៤នាក់នេះ បានសហការជាមួយសមត្ថកិច្ច ដើម្បីចាប់ខ្លួនអ្នកពាក់ព័ន្ធ។
ជនជាប់ចោទផ្សេងទៀត រួមមាន ៖ ១- ឈ្មោះ ម៉ុត សុផុន ហៅលាង ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ, ២- ឈ្មោះ សេង ឡាទី ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ ដាក់ពន្ធនាគារ ម្នាក់ៗ២៥ឆ្នាំ ពិន័យជាប្រាក់ចូលថវិការរដ្ឋម្នាក់៦០លានរៀល។
ដោយឡែកសាលក្រមផ្តន្ទាទោស ជនជាប់ចោទ ៖ ១- ឈ្មោះ WEERAPHAT HUNGRATHANAPONGSORN ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិថៃ, ២- ឈ្មោះ SONGWAT BAU-SRI ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិថៃ ដាក់ពន្ធនាគារម្នាក់ៗ៣០ឆ្នាំ និងពិន័យជាប្រាក់ចូលថវិការរដ្ឋម្នាក់៨០លានរៀល ពីបទ.រក្សាទុកដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀ.នជាង៤៤គីឡូក្រាម។
ចំណែកជនសង្ស័យ៣នាក់ទៀត សាលក្រមសម្រេចឲ្យរួចផុតពីការចោទប្រកាន់ រួមមាន ៖ ១-ឈ្មោះ សិត វិសាល ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ, ២- ឈ្មោះ ឆេង ឡាយ ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ និង៣- ឈ្មោះ ហេង សុគុណ ភេទប្រុសអាយុ៤៣ឆ្នាំ ជនជាតិខ្មែរ។
សូមជម្រាបថា កាលពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ កម្លាំងជំនាញ(ក១) នៃមន្ទីរប្រឆាំងគ្រឿងញៀ.នដឹកនាំដោយលោកឧត្ដមសេនីយ៍ទោ អ៊ិន សុង, លោកវរសេនីយ៍ទោ ពុធ ស៊ុនរស្មី នាយករងមន្ទីរ និងមានការចូលរួមពីកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ខេត្តបន្ទាយមានជ័យ ព្រមទាំងមានការដឹកនាំសម្របសម្រួលពីលោក វង្ស សាវ៉ាត ព្រះរាជអជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ. លោក សំរិទ្ធ សុខុន ព្រះរាជអជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ បានធ្វើការស៊ើបអង្កេតស្រាវជ្រាវ បង្ក្រាបករណីរក្សាទុក ជួញដូរដោយខុសច្បាប់នូវសារធាតុញៀ.នចំនួន៥គោលដៅផ្សេងៗគ្នាជាបន្តបន្ទាប់ ៖
ដោយគោលដៅទី១- នៅចំណុចសួនច្បារមាត់ទន្លេមុខវាំង ផ្លូវព្រះស៊ីសុវត្ថិ ស្ថិតក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យម្នាក់ និងចាប់យកសារធាតុញៀ.នប្រមាណ១គីឡូ។
គោលដៅទី២- នៅចំណុចខុនដូឃ្វីន បន្ទប់ជួលលេខ៦០២ ជាន់ទី៦ ផ្លូវលេខ៣០៨ ស្ថិតក្នុងភូមិ៥ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យម្នាក់ និងចាប់យកសារធាតុញៀ.នប្រមាណជាង៣គីឡូ។
គោលដៅទី៣- បានបន្តពន្លាតដែនដីទៅខេត្តបន្ទាយមានជ័យ នៅចំណុចមុខសណ្ឋាគារហាក់ហួត២ ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនជនសង្ស័យ០៣នាក់ និងចាប់យកសារធាតុញៀ.ន២០កញ្ចប់ធំ ប្រមាណ២០គីឡូក្រាម ។
គោលដៅទី៤- នៅចំណុចផ្ទះ៨០៣ ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនជនសង្ស័យម្នាក់ និងដកហូតថ្នាំញៀ.ន០៣កញ្ចប់ធំ ប្រមាណ៣គីឡូក្រាម។
គោលដៅទី៥- នៅចំណុចខ្ទមចំការ ស្ថិតក្នុងភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនជនសង្ស័យ៤នាក់ និងដកហូតថ្នាំញៀ.ន២០កញ្ចប់ធំ ប្រមាណ២០គីឡូក្រាម ។
លទ្ធផលសរុបឃាត់ខ្លួនជនសង្ស័យ១១នាក់ ហើយប្រតិបត្តិការនេះ សមត្ថកិច្ចបានចាប់យកវត្ថុតាងគ្រឿងញៀ.ន រួមមាន ៖ ១- សារធាតុញៀ.នប្រភេទ កេតាមីន(KETAMIN) ទម្ងន់សុទ្ធ១គីឡូនិង៩៥២ក្រាម។ ២- សារធាតុញៀ.នប្រភេទ មេតំហ្វេតាមីន (ICE) ទម្ងន់សុទ្ធ៤២គីឡូនិង៨៥៨ក្រាម។ ៣- សារធាតុញៀ.នប្រភេទ អ៊ិចស្តាស៊ី (MDMA) ទម្ងន់សុទ្ធ១០៦ក្រាម។ សរុបសារធាតុញៀ.នទាំងអស់មានទម្ងន់៤៤គីឡូ និង៩១៦ក្រាម។ ចំណែកចាប់យកវត្ថុតាងជាសម្ភារៈ និងមធ្យោបាយដឹកជញ្ជូន រួមមាន ៖ ១- រថយន្ត០២គ្រឿង, ២-ម៉ូតូ០២គ្រឿង, ៣-អាវុធខ្លី០១ដើម, ៤-គ្រា.ប់បែក០១គ្រា.ប់, ៥-ជញ្ជីងថ្លឹង៣គ្រឿង និង៦-ទូរស័ព្ទដៃ៧គ្រឿងផងដែរ៕

 

អត្ថបទដែលជាប់ទាក់ទង