Banner KNP Detail Top

ប្រទះឃើញសាកសព មានសភាពស្អុយរលួយ ដោយមិនស្គាល់អត្តសញ្ញាណ ស្ថិតនៅចំណុចអូរគៀប ក្នុងភូមិស្លក្រាម ឃុំស្លក្រាម ស្រុកស្វាយចេក

ប្រទះឃើញសាកសព មានសភាពស្អុយរលួយ ដោយមិនស្គាល់អត្តសញ្ញាណ ស្ថិតនៅចំណុចអូរគៀប ក្នុងភូមិស្លក្រាម ឃុំស្លក្រាម ស្រុកស្វាយចេក


ខេត្តបន្ទាយមានជ័យ ៖ កាលពីល្ងាច ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នំា២០២៣នេះ ប្រជាពលរដ្ឋបានប្រទះឃើញសា.ក.ស.ពមានសភាពស្អុយរលួយដោយមិនស្គាល់អត្តសញ្ញាណ ស្ថិតនៅចំណុចអូរគៀប ក្នុងភូមិស្លក្រាម ឃុំស្លក្រាម ស្រុកស្វាយចេក ។ ប្រទះឃើញមនុស្សស្លាប់ម្នាក់ដោយមានសភាពស.ពរលេះរលួយសល់តែគ្រោងឆ្អឹងប៉ុណ្ណោះ។ សាកសព ភេទប្រុស អាយុចន្លោះ៥០ទៅ៦០ឆ្នាំ ស្លៀកខោកីឡាពណ៌ ខៀវឆ្នូតពណ៌ក្រហម អាវដៃវែងការ៉ូពណ៌ស-ខ្មៅ ។
កម្លាំងសមត្ថកិច្ចយើងបានបង្កើតគណៈកម្មការត្រួតពិនិត្យសាកសព មានការចូលរួមពីលោកហឿង សរ ពេទ្យមណ្ឌលសុខភាពឃុំស្លក្រាម លោកវរ:សេនីយ៍ត្រី សៀង សុំ នាយផ្នែកយុត្តិធម៍ លោកអនុសេនីយ៍ឯក កាន សំអូននាយរងផ្នែកពិនិត្យវិភាគ អាជ្ញាធរមូលដ្ឋាន ។
យោងតាមការត្រួតពិនិត្យសាកសព សមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះស្លាប់ដោយសារ ដាច់បាយដាច់ ទឹក បណ្ដាលឱ្យកើតខ្យល់មិនជាប់ពាក់ព័ន្ធនិងបទល្មើសឃាតកម្មនោះទេ ។ ដូច្នេះ បើបងប្អូនណាមានបាត់សមាជិកក្នុងក្រុមគ្រួសារ ដូចដែលមានភិនភាគនេះ សូមទំនាក់ទំនងកម្លាំងសមត្ថកិច្ច ៕

អត្ថបទដែលជាប់ទាក់ទង