Banner KNP Detail Top

បង្ក្រាបជាក់ស្តែង ករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន

បង្ក្រាបជាក់ស្តែង ករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន

ភ្នំពេញ ៖ នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ កម្លាំងផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ បានបង្ក្រាបជាក់ស្តែងករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន នៅត្រង់ចំណុចសំណង់មិនរៀបរយ ក្នុងភូមិផ្សារតូច សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។ ជាលទ្ធផលកម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ៖
១-ឈ្មោះ សុង ពន្លឺ ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ ថ្មអណ្ដែត ឃុំជ្រលង់ ស្រុកតាំងគោក ខេត្ត កំពង់ធំ មុខរបរកម្មករ។
២-ឈ្មោះ ផឹម សុខចាន់ ភេទប្រុស អាយុ ២០ឆ្នាំ មានទីលំនៅ ភូមិថ្មអណ្ដែត ឃុំ ជ្រលង់ ស្រុកតាំងគោក ខេត្តកំពង់ធំ មុខរបរកម្មករ។
ជាមួយគ្នានេះ សមត្ថកិច្ចបានដកហូតវត្តុតាង រួមមាន ៖ ម្សៅក្រាមពណ៌សថ្លាសង្សយ័ជាគ្រឿងញៀនចំនួន៦កញ្ចប់(ជារបស់ជនសង្សយ័ឈ្មោះ សុង ពន្លឺ) ។
-ម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ធំ 1P-9306។
-ទូរស័ព្ទ ដៃម៉ាក iphone 7 plus
ពណ៌សចំនួន០១គ្រឿង។
ជនសង្ស័យរួមនឹងវត្ថុតាងត្រូវឃុំខ្លូនបណ្តោះអាសន្ននៅអធិការដ្ឋានដើម្បីបន្តនីតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង