Banner KNP Detail Top

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានរម្លឹកអំពីខួប៤៧ឆ្នាំនៃថ្ងៃរៀបអាពាហ៍ពិពាហ៍ (៥ មករា ១៩៧៦-៥ មករា ២០២៣)

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានរម្លឹកអំពីខួប៤៧ឆ្នាំនៃថ្ងៃរៀបអាពាហ៍ពិពាហ៍ (៥ មករា ១៩៧៦-៥ មករា ២០២៣)


(ភ្នំពេញ) ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានរម្លឹកអំពីខួប៤៧ឆ្នាំនៃថ្ងៃរៀបអាពាហ៍ពិពាហ៍ (៥ មករា ១៩៧៦-៥ មករា ២០២៣)របស់សម្ដេចនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ,នៅលើផេកហ្វេសប៊ុកផ្លូវការនាល្ងាចថ្ងៃទី ៤ ខែមករា ឆ្នាំ២០២៣ ។
សម្ដេ៣ចតេជោ ហ៊ុន សែន បានសរសេរថា«ស្អែកជាខួប៤៧ឆ្នាំនៃថ្ងៃរៀបការ(៥មករា១៩៧៦0-៥មករា២០២៣.)។ពេលវេលាដ៏លំបាកបំផុតជាមួយទឹកភ្នែក
រាប់លានដំណក់ ប្តីប្រពន្ធយើងបានរួមជាមួយប្រជាជនកម្ពុជាក្រោកឈរឡើងតស៊ូដើម្បីការរស់រានមានជីវិតនិងការអភិវឌ្ឍដូចសព្វថ្ងៃ ។ យើងមិននឹកស្មា នថាយើងអាចរស់រហូតមកដល់ពេលនេះឡើយបើប្រៀបជាមួយការលំបាកនាពេលនោះ។យើងក៏មិនបានគិតថាយើងមានកូននិងចៅចំនួនច្រើនដែល គួរស្រឡាញ់ដូចសព្វថ្ងៃនេះដែរ។មេរៀនបានបង្ហាញថារៀបការមានភ្លេងឬអត់ភ្លេងគ្មានអ្វីខុសគ្នាទេបញ្ហាស្ថិតត្រង់ថាស្រឡាញ់ស្មោះត្រង់យោគយល់ឲ្យគ្នាឬ អត់?បែកបាក់ឬស្ថិតស្ថេរស្ថិតនៅលើចំណុចនេះហើយ៕

អត្ថបទដែលជាប់ទាក់ទង