Banner KNP Detail Top

សម្ដេចតេជោ បានបញ្ជាក់យ៉ាងម៉ឹងម៉ាត់ថា សូមចាំទុកនិងសូមឈប់និយាយពីស្តង់ដាពីរ ជាមួយរាជរដ្ឋាភិបាល

សម្ដេចតេជោ បានបញ្ជាក់យ៉ាងម៉ឹងម៉ាត់ថា សូមចាំទុកនិងសូមឈប់និយាយពីស្តង់ដាពីរ ជាមួយរាជរដ្ឋាភិបាល


ភ្នំពេញ: នៅលើបណ្ដាញទំនាក់ទំនងសង្គមនាថ្ងៃទី ១៧ ខែកុម្ភៈឆ្នាំ ២០២៣ សម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហាញពីអារម្មណ៍មិនអស់ចិត្តចំពោះអង្គការមិនមែនរដ្ឋាភិបាលមួយចំនួនដែលអនុវត្តស្តង់ដារពីរនៅកម្ពុជា។ សម្ដេចតេជោបានបញ្ជាក់យ៉ាងម៉ឹងម៉ាត់ថា សូមចាំទុកនិងសូមឈប់និយាយពីស្តង់ដាពីរជាមួយរាជរដ្ឋាភិបាលតទៅទៀត។
សម្ដេចតេជោ ហ៊ុន សែន បានសរសេរថា យប់នេះខ្ញុំបង្ហើយការងារខ្ញុំនៅរំលងអធ្រាត្រទៅហើយតែខ្ញុំមិនទាន់សម្រាកទេព្រោះនៅមិនអស់ចិត្តរឿងស្តង់ដាពីរ។

ផែង វណ្ណ:ត្រូវបានអង្គការក្រៅរដ្ឋាភិបាល ដែលភាគច្រើនសុីលុយបរទេសទាមទារឲ្យថ្កោលទោសដោយសារបាននិយាយអាក្រក់ពីស្ត្រីដែលនិយាយព័ត៌មានរហូតដល់វិទ្យុវីអូឌីស្លាប់ដែលគ្មានពេលចាប់ជាតិ។(ខ្ញុំមិនកាន់ជើងផែង វណ្ណ:ទេ)តែអ្វីដែលខ្ញុំមិនអស់ចិត្តគឺប្អូនថ្លៃស្រីខ្ញុំក្រោយនាងស្លាប់ត្រូវបានគេប្រមាថច្រើនរាប់ពាន់រាប់មុឺនដងប្រៀបជាមួយការដែលផែង វណ្ណ:និយាយដល់នាងជាអ្នកនិយាយព័ត៌មានរបស់វីអូឌី។ពួកគេមិនគ្រាន់តែប្រមាថប្អូនថ្លៃខ្ញុំទេតែគេ
ថែមទាំងប្រមាថភរិយាខ្ញុំក្រុមគ្រួសារខ្ញុំក្នុងពេលដែលក្រុមគ្រួសារនេះកំពុងបង្ហូរ
ទឹកភ្នែកស្តាយស្រណោះប្អូនស្រីម្តាយជីដូនម្តាយមីងដែលលាចាកលោកទៅ ដោយមិនបានលាសូម្បីមួយម៉ាត់។
សម្ដេចតេជោ ហ៊ុន សែន បានលើកជាសំណួរថា តើអង្គការទាំង៤០នេះក្តាប់បានរឿងនេះឬទេ?បានជានៅស្ងៀមស្ងាត់ឬមួយអង្គការទាំងនេះបង្កើតឡើងដើម្បីតែការពារអ្នកប្រឆាំង?។
សម្ដេចតេជោបានបញ្ចប់សំណេរដោយការគូសបញ្ជាក់យ៉ាងម៉ឹងម៉ាត់ថា សូមចាំទុកនិងសូមឈប់និយាយពីស្តង់ដាពីរជាមួយរាជរដ្ឋាភិបាលតទៅទៀត៕

អត្ថបទដែលជាប់ទាក់ទង