Banner KNP Detail Top

ករណីអសន្តិសុខកើតឡើងផ្ទួនៗទូទាំងខេត្តតាកែវ ! ស្នងការនគរបាលខេត្តតាកែវ បានចុះមូលដ្ឋានដុះក្អែលអធិការស្រុក ក្រុង ទាំង១០

ករណីអសន្តិសុខកើតឡើងផ្ទួនៗទូទាំងខេត្តតាកែវ ! ស្នងការនគរបាលខេត្តតាកែវ បានចុះមូលដ្ឋានដុះក្អែលអធិការស្រុក ក្រុង ទាំង១០

ខេត្តតាកែវ ៖ ករណីអសន្តិសុខកើតឡើងផ្ទួនៗទូទាំងខេត្តតាកែវ នាពេលកន្លងមក លុះដល់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ករណីក្មេងទំនើង ចោរកម្ម និងបទល្មើសនានា ហាក់ស្ងប់ស្ងាត់ ក្រោយពេលលោកឧត្តមសេនីយន៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ បើកយុទ្ធនាការដើរដុះក្អែលលោកអធិការគ្រប់ស្រុក ក្រុង ដែលស្ពឹកស្រពន់ក្នុងការបង្ក្រាប បង្ការបទល្មើស។
ថ្ងៃៗកន្លងនេះ លោកឧត្តមសេនីយន៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ បានចុះមូលដ្ឋានដុះក្អែលអធិការស្រុក ក្រុង ទាំង១០ កុំអោយស្ពឹកស្រពន់ក្នុងការអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ក្រោយផ្ទុះករណីអសន្តិសុខល្បីទូទាំងប្រទេស។
លោកឧត្តមសេនីយ៍ទោ ស្នងការខេត្ត ធ្លាប់បានបញ្ជាក់ថា ពិតណាស់ បទល្មើសតែងតែកើតមានមិនថាតែខេត្តតាកែវនោះទេ ព្រោះជាករណីកើតឡើងដោយភ្លាមៗ គ្មានការគ្រោងទុក ដូច្នេះចាំបាច់ណាស់ ត្រូវមានការសហការគ្នារវាងប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន ដើម្បីក្តាប់មុខសញ្ញា និងបង្ក្រាបអោយទាន់ពេល។
ក្រោយកើតបទល្មើសប៉ុន្មានករណីចុងក្រោយនេះ និងបន្ទាប់ពីលោក ឧត្តមសេនីយន៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្ត ដើរដុះក្អែលលោកអធិការតាមបណ្តាស្រុក ក្រុង ឃើញថា ពិតជាស្ងប់ស្ងាត់ មិនមានករណីក្មេងទំនើងបង្កភាពអសន្តិសុខទៀតទេ។ មហាជនសំណូមពរថា បើមានសមត្ថកិច្ចដើរល្បាតជាប្រចាំតាមគោលដៅដែលងាយរងគ្រោះដោយបទល្មើសនានា ពិតជាកក់ក្តៅសម្រាប់ប្រជាពលរដ្ឋទ្វេរដង ៕

អត្ថបទដែលជាប់ទាក់ទង