Banner KNP Detail Top

សម្រេចឃុំខ្លួនជីតាម្នាក់ ដែលបានកាច់បំបាក់ ក ចៅរបស់ខ្លួន ព្រោះតែខឹងជាមួយនឹងចៅ ប្រាប់មិនស្តាប់ រឿងលូកដៃចូលព្រីភ្លើង ដាក់ពន្ធនាគារបណ្តោះអាសន្នហើយ

សម្រេចឃុំខ្លួនជីតាម្នាក់ ដែលបានកាច់បំបាក់ ក ចៅរបស់ខ្លួន ព្រោះតែខឹងជាមួយនឹងចៅ ប្រាប់មិនស្តាប់ រឿងលូកដៃចូលព្រីភ្លើង ដាក់ពន្ធនាគារបណ្តោះអាសន្នហើយ

ខេត្តសៀមរាប ៖ បុរសជាជីតានេះមានឈ្មោះ ថ្ម ក្រាក់ អាយុ៥២ឆ្នាំ រស់នៅភូមិជ្រាស់ ឃុំល្វា ស្រុកពួក ខេត្តសៀមរាប ត្រូវបានដាក់ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យពីបទ ឃាតកម្មដែលមានស្ថានទម្ងន់ទោស ទាក់ទងនឹងជនរងគ្រោះ» ដែលប្រព្រឹត្តនៅចំណុចស្រះទឹក ស្ថិតក្នុងភូមិជ្រាស់ ឃុំល្វា ស្រុកពួក ខេត្តសៀមរាប កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣។ បទល្មើសព្រហ្មទណ្ឌ ដែលមានចែងឱ្យផ្តន្ទាទោសតាមមាត្រា២០២ នៃក្រមព្រហ្មទណ្ឌ យោងតាមដីកាសន្និដ្ឋាន បញ្ជូនរឿងឱ្យស៊ើបសួរ លេខ១៨៤ អ.យ.ឈ. ចុះថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ តំណាងអយ្យការអមសាលាដំបូងខេត្តសៀមរាប។
ជនសង្ស័យឈ្មោះ ថ្ម ក្រាក់ ភេទប្រុស អាយុ៥២ឆ្នាំ មានទីកន្លែងកំណើត និងទីលំនៅបច្ចុប្បន្ននៅភូមិជ្រាស់ ឃុំល្វា ស្រុកពួក ខេត្តសៀមរាប ជាប់ពាក់ព័ន្ធក្នុងបទល្មើសជាក់ស្តែងករណីឃា.តកម្ម កើតហេតុកាលពីវេលាម៉ោង ១៦និង៣០នាទីរសៀល ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ ស្ថិតនៅភូមិជ្រាស់ ឃុំល្វា ស្រុកពួក ខេត្តសៀមរាប ។ ដោយមានការសង្ស័យទៅលើឈ្មោះ ថ្ម ក្រាក់ ដែលត្រូវជាជីតារបស់ជនរងគ្រោះឈ្មោះ រតនា ភេទប្រុស អាយុ៣ឆ្នាំ ដែលឪពុកម្តាយទៅធ្វើការសំណង់នៅភ្នំពេញ ហើយបានផ្ញើកូនឱ្យនៅជាមួយជីដូនជីតា។ មូលហេតុ គឺជីតាខឹងចៅលេងព្រីងភ្លើងជារៀងរាល់ដង។ ចៅក្រមស៊ើបសួរសម្រេចឱ្យកម្លាំងនគរបាលការិយាល័យជំនាញបញ្ជូនជនសង្ស័យ ទៅដាក់ពន្ធនាគារបណ្តោះអាសន្ន នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣នេះហើយ។

អត្ថបទដែលជាប់ទាក់ទង