Banner KNP Detail Top

សម្ដេចតេជោ ហ៊ុន សែន ៖ ចំណែកខ្ញុំចាត់ទុកប្រពន្ធខ្ញុំ ជាស្រីស្អាតជាងគេលើលោកនេះ ទើបខ្ញុំយកគាត់ធ្វើជាប្រពន្ធ

សម្ដេចតេជោ ហ៊ុន សែន ៖ ចំណែកខ្ញុំចាត់ទុកប្រពន្ធខ្ញុំ ជាស្រីស្អាតជាងគេលើលោកនេះ ទើបខ្ញុំយកគាត់ធ្វើជាប្រពន្ធ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅរសៀលថ្ងៃសុក្រទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានថ្លែងតាមរយៈបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់សម្ដេចយ៉ាងដូច្នេះថា៖ ទើបឃើញរូបមួយសន្លឹកទៀតមិនដឹងថាថតនៅពេលណានិងកន្លែងណា? តែអ្វីដែលច្បាស់គឺនៅក្មេងសក់នៅខ្មៅ។
សម្ដេចតេជោ បានថ្លែងបន្តថា ឯរូបកាយមិនស្អាតតែក៏មិនអាក្រក់ពេកដែរល្មមតែប្រពន្ធខ្ញុំស្រឡាញ់ព្រោះប្រពន្ធខ្ញុំចាត់ទុកថាខ្ញុំជាបុរសសង្ហានិងស្អាតជាងគេសម្រាប់គាត់ទើបគាត់ទទួលយកខ្ញុំជាប្តី។
សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ទៀតថា ចំណែកខ្ញុំចាត់ទុកប្រពន្ធខ្ញុំជាស្រីស្អាតជាងគេលើលោកនេះ ទើបខ្ញុំយកគាត់ធ្វើជាប្រពន្ធដែរ។ រីករាយចុងសប្តាហ៍៕

អត្ថបទដែលជាប់ទាក់ទង