Banner KNP Detail Top

បង្រ្កាប និងឃាត់ខ្លួនមុខសញ្ញាគ្រឿងញៀន ចំនួន២នាក់

បង្រ្កាប និងឃាត់ខ្លួនមុខសញ្ញាគ្រឿងញៀន ចំនួន២នាក់

ខេត្តបាត់ដំបង៖ នៅរសៀលថ្ងៃសុក្រទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣នេះ នៅចំណុចភូមិសំឡូត ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង។ មុនពេលកេីតហេតុកម្លាំងសមត្ថកិច្ចជំនាញ បានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ រឿន សែន ភេទប្រុស អាយុ ៣២ឆ្នាំ មានទីលំនៅ ភូមិបឹងរុន ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង ។
-*វត្ថុតាងចាប់យកបានរួមមាន៖
-ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិកថ្លា ចំនួន០១ថង់ ទម្ងន់ ៣.៤៩ក្រាម(ទាំងសំបក) សង្ស័យមានសារធាតុញៀន។
– សម្ភារៈសម្រាប់ជក់ថ្នាំញៀនមួយចំនួន
– ទូរស័ព្ទដៃចំនួន ០១គ្រឿង(ចាស់)
– ម៉ូតូចំនួន ០១គ្រឿង ម៉ាកអុិចសិនទ័រ ពណ៌ខ្មៅ ផលិតឆ្នាំ ២០១៥ គ្មានស្លាកលេខ ដែលមានលេខតួ-ម៉ាស៊ីន G3D4E-669437 ។
លុះដល់ថ្ងៃទី១៧ ខែ កុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង ៨និង៣០នាទីព្រឹកនៅចំណុចក្រុមទី០៣ ភូមិបឹងរុន ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន និងកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលសំឡូត នៃអធិការដ្ឋាននរគបាលស្រុកសំឡូតបង្រ្កាបបានករណី រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ចំនួន០១ ករណីទៀតឃាត់ខ្លួនជនសង្ស័យបានចំនួន ០១នាក់ មានឈ្មោះ ម៉ុស ម៉ៃ ភេទប្រុស អាយុ ២៦ឆ្នាំ មានទីលំនៅ ភូមិបឹងរុន ឃុំសំឡូត ស្រុក សំឡូត ខេត្តបាត់ដំបង ។
-*វត្ថុតាងចាប់យកបានរួមមាន៖
-ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិកថ្លា ចំនួន០២កូនថង់ ទម្ងន់ ១.៦០ក្រាម(ទាំងសំបក) សង្ស័យមានសារធាតុញៀន ។
ករណីនេះនគរបាលស្រុកកំពុងកសាងសំណុំរឿង បញ្ជូនមកផែនជំនាញនៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ចាត់ការតាមផ្លូវច្បាប់ហេីយ៕

អត្ថបទដែលជាប់ទាក់ទង