Banner KNP Detail Top

លោកបណ្ឌិត ហ៊ុន ម៉ាណែត ៖ វិស័យអចលនទ្រព្យ នឹងនៅតែបន្តដើរតួយ៉ាងសំខាន់ ក្នុងការជំរុញកំណើនសេដ្ឋកិច្ច

លោកបណ្ឌិត ហ៊ុន ម៉ាណែត ៖ វិស័យអចលនទ្រព្យ នឹងនៅតែបន្តដើរតួយ៉ាងសំខាន់ ក្នុងការជំរុញកំណើនសេដ្ឋកិច្ច


ភ្នំពេញៈ នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ តាមរយៈការព្យាករណ៍ កំណើនសេដ្ឋកិច្ចកម្ពុជា បានបង្ហាញថា វិស័យអចលនទ្រព្យ នឹងនៅតែបន្តដើរតួយ៉ាងសំខាន់ ក្នុងការជំរុញកំណើនសេដ្ឋកិច្ច ដូចរយៈពេលកន្លងមក ផងដែរ។ ដូច្នេះ ការបន្តរីកចម្រើនលូតលាត់ នៃវិស័យអចលនទ្រព្យ គឺជាគោលដៅដ៏សំខាន់មួយ ដែលមានកំណត់ នៅក្នុងគោលនយោបាយ របស់រាជរដ្ឋា ភិបាល ក្រោមការដឹកនាំ ប្រកបដោយចក្ខុវិស័យរបស់សម្តេចតេជោ នាយករដ្ឋមន្រ្តី។
នេះជាការបញ្ជាក់របស់លោកបណ្ឌិត ហ៊ុន ម៉ាណែត ក្នុងពិធីបើកសម្ពោធលក់ជាផ្លូវការ នៃ “គម្រោងមានជ័យ រ៉េស៊ីដិនស៍ (Meanchey Residence)” របស់ក្រុមហ៊ុន Rose Marvel Property Development Co., Ltd ។
លោកបណ្ឌិត ហ៊ុន ម៉ាណែត បានបន្តថាៈ ខណៈដែលសេដ្ឋកិច្ចរបស់កម្ពុជា កំពុងងើប ឡើងវិញ ប្រកបដោយក្តីសង្ឃឹម, ការរីកចម្រើន នៃវិស័យអចលនទ្រព្យ ក៏បានឆ្លុះបញ្ចាំង អំពីការរីកចម្រើន នៃកម្រិតជីវភាពរបស់ ប្រជាជនកម្ពុជា ជាពិសេសការកើនឡើងនៃ ចំនួនប្រជាជន ដែលមានចំណូលមធ្យម រួមជាមួយនឹងការកើនទ្បើង នូវតម្រូវការលំនៅដ្ឋាន ដែលមានផាសុកភាព និងមានសុខដុមភាព ទៅនឹងបរិស្ថាននៃការរស់នៅ ជាអាទិ៍៖ ការបង្កើតឱ្យមានទីធ្លា និងសួនសាធារណៈ, ការរក្សាលំហរបៃតង, ការផ្តល់សេវាគ្រប់គ្រង សំណល់, ការគិតគូរទៅលើលំហូរចរាចរណ៍, ការគិតគូរទៅលើផាសុកភាពរស់នៅរបស់ កុមារ និងមនុស្សចាស់, ព្រមទាំងការឆ្លើយតប ទៅនឹងតម្រូវការចាំបាច់ប្រចាំថ្ងៃ ជាក់ស្តែង ដូចជា មន្ទីរពេទ្យ, សាលារៀន និងសួនសាធារណៈសម្រាប់សម្រាក និងសម្រួលផ្លូវ ចិត្ត-អារម្មណ៍ ជាដើម៕

អត្ថបទដែលជាប់ទាក់ទង