Banner KNP Detail Top

ឃាត់ខ្លួនក្មេងទំនើង ចំនួន៣នាក់ ខណៈពួកគេរួមជាមួយគ្នីគ្នាជាច្រើននាក់ នាំគ្នាផឹកស៊ីក្នុងក្លិប លុះទាស់សម្តីគ្នាក៏ដេញកាប់គ្នាផ្អើល

ឃាត់ខ្លួនក្មេងទំនើង ចំនួន៣នាក់ ខណៈពួកគេរួមជាមួយគ្នីគ្នាជាច្រើននាក់ នាំគ្នាផឹកស៊ីក្នុងក្លិប លុះទាស់សម្តីគ្នាក៏ដេញកាប់គ្នាផ្អើល

ខេត្តសៀមរាប ៖ ឃាត់ខ្លួនក្មេងទំនើងចំនួន៣នាក់ ខណៈពួកគេរួមជាមួយគ្នីគ្នាជាច្រើននាក់ទៀតនាំគ្នាផឹកស៊ីក្នុងក្លិប លុះទាស់សម្តីគ្នាក៏ដេញកាប់គ្នា ។ ប៉ុន្តែក្រោយមក បានដោះលែងម្នាក់វិញអាយុ១៤ឆ្នាំ តាមបញ្ជារបស់ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ដោយឱ្យអាណាព្យាបាលមកធ្វើកិច្ចសន្យាធានាត្រឡប់ទៅផ្ទះវិញ ចំណែក៦នាក់ទៀតគេចខ្លួនបាត់ កាលពី ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ កន្លងទៅ ។
ជនដែលត្រូវបានឃាត់ខ្លួននេះមាន ៖ ១-ឈ្មោះ ប៉ៃ សូរិយា ភេទប្រុស អាយុ១៥ឆ្នាំ ជាសិស្ស បច្ចុប្បន្នរស់នៅភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប ។ ២-ឈ្មោះ មុំ វណ្ណៈ ភេទប្រុស អាយុ១៤ឆ្នាំ ជាសិស្ស បច្ចុប្បន្នរស់នៅភូមិស្លក្រាម សង្កាត់ស្លក្រាម ក្រុងសៀមរាប ឱ្យអាណាព្យាបាលធានាយកត្រឡប់ទៅផ្ទះវិញ ។ ៣-ឈ្មោះ សឺ ពិទិ ភេទប្រុស អាយុ១៨ឆ្នាំ បច្ចុប្បន្នរស់នៅភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប ។
អំពើហិង្សាដេញកា.ប់គ្នានេះ បានកើតឡើង នៅជ្រុងខាងត្បូងផ្សារចាស់ ស្ថិតក្នុងភូមិមណ្ឌល១ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ។
យោងតាមពាក្យបណ្តឹងរបស់ឈ្មោះ ចំប៉ា នីហ្សា ភេទប្រុស អាយុ១៨ឆ្នាំ ជាសិស្ស រស់នៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប បានរៀបរាប់ថា នៅវេលាម៉ោងប្រមាណ៤និង១៥នាទីទៀបភ្លឺថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ ជនទាំង៣នាក់ខាងលើ និងបក្ខពួក៦នាក់ទៀត បានជិះម៉ូតូ៣គ្រឿង ប្រដាប់ដោយកាំបិ.តកែច្នៃ១ និងកាំបិ.តខ្វែវ១ បានបើកម៉ូតូដេញតាមកៀរម៉ូតូរបស់ខ្លួន និងមិត្តភក្តិ ។ លុះទៅដល់ចំណុចជ្រុងខាងត្បូងផ្សារចាស់ ជនសង្ស័យទាំងនោះក៏បានយកកាំបិ.តកែច្នៃ និងកាំបិ.តខ្វែវមកកា.ប់ខ្លួននិងមិត្តភក្តិ ហើយខ្លួនបានគេចផុត តែបណ្តាលឲ្យដួលម៉ូតូ ។
ក្រុមជននេះ បាននាំគ្នាដេញកា.ប់ទៀត ហើយពួកខ្លួនបាននាំគ្នារត់ចូលក្នុងផ្សារចាស់ដើម្បីគេចខ្លួន ។ ចំណែកក្រុមជននេះ ជួបកម្លាំងនគរបាលកំពុងល្បាត ក៏ត្រូវបានឃាត់ខ្លួន២នាក់ គឺឈ្មោះ សឺ ពិទិ និងឈ្មោះ មុំ វណ្ណៈ រួមទាំងវត្ថុតាងកាំបិតកែច្នៃ១ ។ លុះព្រឹកឡើង សមត្ថកិច្ចបានឃាត់ខ្លួនជនម្នាក់ទៀតឈ្មោះ ប៉ៃ សូរិយា និងនាំយកទៅសាកសួរនៅការិយាល័យជំនាញ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ៕

អត្ថបទដែលជាប់ទាក់ទង