សម្ដេចតេជោ ហ៊ុនសែន បានបង្ហោះលើ facebook ផ្លូវការថា បុគ្គលិក VOD យ៉ាងតិច ៨នាក់ បានដាក់ចូលក្របខណ្ឌ
សម្ដេចតេជោ ហ៊ុនសែន បានបង្ហោះលើ facebook ផ្លូវការថា បុគ្គលិក VOD យ៉ាងតិច ៨នាក់ បានដាក់ចូលក្របខណ្ឌ
ភ្នំពេញ : នៅយប់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានបង្ហោះលើ facebook ផ្លូវការ ថា, បុគ្គលិក VOD យ៉ាងតិច ៨នាក់ បានដាក់ចូលក្របខណ្ឌ ។
សម្ដេចតេជោ ហ៊ុន សែន តែងតែបានគិតអំពីជីវភាព និង ការងាររបស់ប្រជាពលរដ្ឋគ្រប់រូបភាព ដោយសម្ដេចមិនគិតអំពីនិន្នាការនយោបាយណាឡើយ ។
សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានបង្ហោះនៅលើ facebook ផ្លូវការយប់នេះថា : កាលពីថ្ងៃ១៤កុម្ភះ២០២៣ខ្ញុំបានប្រកាស ផ្តល់ក្របខណ្ឌរដ្ឋជូនបុគ្គលិកវិទ្យុវីអូឌីដែលបាន បាត់បង់ការងារធ្វើ។
សម្ដេចតេជោបានលើកឡើងថា, គិតត្រឹមល្ងាចថ្ងៃ១៧កុម្ភះ២០២៣នេះមាន បុគ្គលិក៨រូបបានមកដាក់ពាក្យសុំចូលធ្វើការ។
សម្ដេចមានប្រសាសន៍ថា, ដើម្បីបញ្ចប់ការងារនេះខ្ញុំសូមកំណត់រយះពេលឈប់ទទួលពាក្យសុំចូលធ្វើការត្រឹមម៉ោង១៧:០០នាទីថ្ងៃ២៨កុម្ភះ២០២៣។
សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីបានរំលឹកថា, ខ្ញុំសូមបញ្ជាក់សារជាថ្មីថាវិទ្យុវីអូឌីគ្មានថ្ងៃរស់ឡើងវិញឡើយនិងខ្ញុំសូមអរគុណ ចំពោះអ្នកបង្ហោះសារថាបងប្អូនមួយចំនួន មិនចូលមកធ្វើការរដ្ឋទេសុខចិត្តធ្វើស្រែនិងឡើងត្នោត។ ខ្ញុំសូមជូនពរឲ្យអ្នកទាំងអស់នោះ រកការងារបានធ្វើដើម្បីចិញ្ចឹមជីវិត។ក្របខណ្ឌរដ្ឋនៅពេលនេះត្រូវមានការប្រឡងយ៉ាងតឹងតែងទើបអាច ចូលបានប្រសិនបងប្អូនមិនទទួលយកដោយមិនបាច់ប្រឡងខ្ញុំពិតជាមានការអរគុណ។
សម្ដេចមានប្រសាសន៍យ៉ាងខ្លីថា, ពួកអាក្រក់មិនបាច់បង្ហោះសារឌឺដងដាក់ខ្ញុំទេព្រោះខ្ញុំនិងរុញទូកបណ្តោយទឹកដើម្បីឲ្យពួកអ្នកដឹងពីរបៀប ដែលខ្ញុំគិតនិងធ្វើការ៕