យុវជនម្នាក់ ទាញកាំបិតចិញ្ច្រាំដំឡូង អារ.ក សម្លាប់ខ្លួនឯងយ៉ាងរន្ធត់ នៅចំពោះមុខលោកឪពុក
យុវជនម្នាក់ ទាញកាំបិតចិញ្ច្រាំដំឡូង អារ.ក សម្លាប់ខ្លួនឯងយ៉ាងរន្ធត់ នៅចំពោះមុខលោកឪពុក
ខេត្តបាត់ដំបង ៖ កាលពី រសៀលថ្ងៃទី ០៤ មករា ឆ្នំា២០២២នេះ នៅចំណុចចំការដំឡូងមួយកន្លែង ស្ថិតនៅភូមិបុស្សដូង ឃុំបាសាក់ ស្រុករុក្ខគិរី ក្រោយដើរបាត់ពីផ្ទះប៉ុន្មានថ្ងៃមិនជួយធ្វើការងារឪពុកម្ដាយ យុវជនម្នាក់ដែលគេអះអាងថា ទំនងបែកថ្នាំដល់កំរិតផង បានដើរទៅដល់រោងចំការមួយសន្ទុះ រួចក៏ទាញកាំបិតចិញ្ច្រាំដំឡូងអារ.កសម្លាប់ខ្លួនឯងយ៉ាងរន្ធត់ នៅចំពោះមុខលោកឪពុក ដែលជាជនពិការជើងកំពុងបញ្ឆេះម៉ាស៊ីនចិញ្ច្រាំដំឡូងមី ។
យុវជននោះឈ្មោះ រូត ចិន អាយុ២២ឆ្នាំ នៅភូមិ-ឃុំនេះ។ ជននេះ បានប្រើប្រាស់កាំបិតប៉័ងតោ (កាំ.បិតកាប់ដំឡូង) អា.រ.កខ្លួនធ្វើអត្តឃាតខ្លួនឯងដាច់បំពង់កធ្វើឲ្យស្លាប់ភ្លាមៗ នៅចំពោះមុខឪពុករបស់ខ្លួន ដែលកំពុងបញ្ឆេះម៉ាស៊ីនចិញ្ច្រាំដំឡូងមីនៅក្នុងរោងចំការរបស់គាត់ ។
យុវជនម្នាក់នេះ ជាមនុស្សប្រើប្រាស់ថ្នាំញៀន ហើយតែងដើរបាត់ពីផ្ទះ និង តែងបង្កជម្លោះជាមួយក្រុមគ្រួសារ ។ មុនពេលកើតហេតុ គេមិនដឹងថា តើជននេះមានរឿងអ្វី ឬត្រូវឪពុកស្ដីបន្ទោស ឬយ៉ាងណានោះទេ ទើបសម្រេចទាញកាំបិតអា.រ.ក សម្លាប់ខ្លួនយ៉ាងរន្ធត់បែបនេះ ?
ក្រុមគ្រួសារបានប្រាប់ថា ឈ្មោះ រូត ចិន ជាមនុស្សប្រើប្រាស់ថ្នាំញៀន ហើយតែងដើរបាត់ពីផ្ទះមិនជួយធ្វើកិច្ចការឪពុកទេ ។ មុនកើតហេតុ គេបានដើរបាត់ពីផ្ទះប្រហែល០២ថ្ងៃ លុះត្រឡប់ចូលផ្ទះវិញ ទៅចំការក៏មានរឿងកើតឡើងតែម្ដង នៅពេលឪពុកកំពុងប្រើប្រាស់ម៉ាស៊ីនចិញ្ច្រាំដំឡូងនៅក្នុងរោងចំការ។
ប្រវត្តិជនរងគ្រោះនេះ ពិតជាធ្លាប់ប្រើប្រាស់ថ្នាំញៀនមែន ។ ជននេះធ្លាប់តែបង្កជម្លោះនៅក្នុងគ្រួសារជាញឹកញាប់ ដោយសារតែថ្នាំញៀន ។
ទោះយ៉ាងណា សមត្ថកិច្ចបានចុះទៅកាន់កន្លែងកើតហេតុ ដើម្បីធ្វើការត្រូតពិនិត្យ និងធ្វើកោសល្យវិច័យលើសាកសព និងបានប្រគល់សពឲ្យទៅក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕